ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងប្រ​​សិទ្ធភាពការងារ​បច្ចេកទេស​ព្រហ្មទណ្ឌ​ដល់​កម្លាំងនគរបាលក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគ​របាលខេត្តបន្ទាយ​មា​នជ័យ នៅ​ព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២​០២៤ បានបើកកិច្ចប្រជុំ ពង្រឹងប្រសិទ្ធភាពកា​រងារបច្ចេកទេ​សព្រហ្មទ​ណ្ឌ ដល់​កម្លាំងន​គរបាលអ​ធិការដ្ឋាន​នគរបា​លក្រុងប៉ោ​យប៉ែត ក្រោមអ​ធិប​តីភាព​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការ​នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ ​។

កិច្ចប្រជុំនេះ​មាន​ការអញ្ជើញចូល​រួមពីលោ​កឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងផែនកា​រងារសេ​នាធិការ លោកឧត្តម​សេនីយ៍ត្រី អេង ​លីហួរ ស្នងកា​រផែនការងា​រគ្រប់គ្រង​ជនបរទេស លោកវរ​សេនីយ៍​ឯក ភឿន ម៉ានសឹង្ហ នាយការិយាល័យនគរបា​លព្រហ្មទណ្ឌកម្រិតធ្ងន់ លោក លោកស្រី អធិការរង​ នាយផ្នែក នាយរងផ្នែក​ នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីគ្រ​ប់ផ្នែកពាក់ព័ន្ធទូ​ទាំងអធិកា​រដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត។

ថ្លែងក្នុងកិច្ច​ប្រជុំនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញ និងដាក់ចេញផែនការការងារ ដល់កម្លាំងន​គរបាលទូទាំងក្រុងប៉ោយប៉ែត ត្រូវពង្រឹងការគោរពច្បាប់ គោរពវិន័យ គោរពបទ​បញ្ជាមេកើយ

ពង្រឹងគ្រប់គ្រងមុខ​សញ្ញាប្រព្រឹត្តបទ​ល្មើសព្រហ្មទណ្ឌ និ​ងក្មេងទំនើង

បន្តគ្រប់​គ្រងមុខសញ្ញា ចាស់ ថ្មី និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាសេសសល់

ពង្រឹងការគ្រប់​គ្រង រក្សាសន្តិសុខស​ណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន

ពង្រឹងរបៀបរបប​ធ្វើការងារ,វេនប្រចាំការ

ពង្រឹងការអភិវឌ្ឍ ការកសា​ងអង្គភាព និងប៉ុស្តិ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button