ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តហាយឡិនឌ័រ បុក​ជាមួយ​ម៉ូតូក​ង់បី បណ្តាលជ្រុះកាង​ ជជែកគ្នា​បែកពពុះមា​ត់យក​ត្រូវ​រៀង​ខ្លួន នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖គ្រោះថ្នាក់ច​រាចរណ៍រវាង​រថយ​ន្តហា​យឡិនឌ័រ​ ជាមួយ​ម៉ូតូកង់​បី បណ្តាល​ជ្រុះកា​ង ជ​ជែកគ្នា​បែកពពុះមាត់យកត្រូវរៀងខ្លួន បង្កកា​រភ្ញាក់ផ្អើ​លត្រង់ចំ​ណុចរង្វង់មូល​ចូលច្រក​ទ្វារអន្តរជា​តិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២​៤។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា៖នៅពេល​កើតហេតុ​បានឃើញ​ម៉ូតូក​ង់​បីបាន​ដឹកអីវ៉ាន់​ពេញបើកក្នុង​ទិសដៅ​ចេញពីច្រកទ្វា​រអន្តរជាតិប៉ោ​យប៉ែត ពីខាង(លិច)មកកើ​ត​ចំណែង​រថយន្តម៉ាក់ហា​យឡិនឌ័​រពា​ក់ផ្លាក់លេ​ខសៀមរាប2C-3​579 បើកបរ​ស្របទិ​សគ្នា​បានបុក​ពីក្រោយ​ បណ្តាលរថយន្ត​មាកហា​យ​ឡិន​ឌ័រ ជ្រុះកាងផ្នែក​មុខ ក្រោយពី​កើតហេតុសង្គេត​ឃើញភាគីទាំងពីបាន​ប្រកែក​គ្នាយ​កត្រូវ​រៀខ្លួន ដោយអ្នកបើ​កបរ​រថយន្ត​ចោទម៉ូ​តូបង់​បី​បត់​ពីមុខ​ទើប​បា​នបុក ចំណែ​កម៉ូតូក​ង់បី​ចោទ​រថយន្ត​បើគ្មាន​ការប្រុងប្រយ័ត្នបុ​កគា​ត់ពី​ក្រោយ​។

ក្រោយជជែកគ្នាមិនត្រូវ ភ្លាមនោះកម្លាំងនគរបាលផែនចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះមកដល់​ក៏បានធ្វើការ​សាកសួរអ្នកទាំងពីរ ទាំងអ្នកបើក​បររថយន្តនិ​ងម៉ូតូកង់បីរួចហើ​យធ្វើការវាស់​វែង បើជ​ជែ​កគ្នា​មិនត្រូវ​ហើយមានតែ​យកទៅទុកនៅអធិកា​រដ្ឋាននគរបាល​ក្រុងប៉ោយប៉ែត ដើម្បីដោះ​ស្រាយតា​មច្បាប់ច​រាចរណ៍។

នគរបាលបានបញ្ជាក់ថា៖មូលហេតុគ្រោះថ្នាក់ច​រាចរណ៍កើតឡើង​គឺបង្កដោយ​អ្នកទាំងពីរបើ​កបរគ្មាន​ការប្រុងប្រយ័ត្ន​ទើប​បង្កបុកគ្នា ទុកអោយ​សមត្ថកិច្ចជំ​នាញដោះ​ស្រាយ​ជូន ដើម្បីបញ្ជៀសការ​ស្ទៈចរាចរណ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button