ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ត្រីទាំងអស់ ត្រូវចា​ត់​ទុកប្រជាព​លរដ្ឋ​ជាចៅហ្វាយ​នាយ ដែ​ល​ត្រូវ​យើ​​ង​បម្រើ

(ព្រៃវែង)៖ថ្លែងនៅក្នុងពិធីសម្ពោធផ្សារថ្មី ស្ថិត​នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោ​ម ស ខេង នាយ​ករដ្ឋមន្ត្រីស្ដីទី បានណែនាំ​ដល់មន្ត្រីទាំងអស់ ត្រូវចាត់​ទុកប្រជាព​លរដ្ឋ ជាចៅហ្វាយ​នាយ និងជា​ស្ដេច​ជា​មេការ ជា​អ្នកដែ​ល​យើងត្រូវគោរព និ​ងជា​អ្នក​ដែ​លត្រូវ​យើ​ងបម្រើ ។ មន្ត្រីត្រូវទទួ​លខុស​ត្រូវ ចំពោះប្រជា​ពល​រដ្ឋ ដែល​បា​នបោះ​ឆ្នោត​ហើយ មិ​នត្រូវប្រព្រឹត្ត ​អំពើពុក​រលួយ និង​ត្រូវ​រក្សាស​ន្តិសុខសណ្ដាប់ធ្នាប់ ជាពិ​សេស​អនុវត្ត​ឲ្យ​បានល្អនូវ​គោ​លនយោបាយ​ភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ​នៅតាមមូល​ដ្ឋានរ​បស់​ខ្លួន។

 

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ក៏បាន​ស្នើដល់គ្រប់​គណបក្សន​យោបា​យទាំងអស់ទាំង ត្រូវ​ធ្វើសកម្មភាព ឲ្យត្រឹ​មត្រូវតាមគោលការណ៍ច្បាប់រប​ស់គណៈ​កម្មការរៀប​ចំការបោះឆ្នោត។ក្នុងនោះ​សម្ដេចក្រ​ឡាហោម ក៏បានអំ​ពាវនា​វដល់ប្រជា​ពលរដ្ឋ សូមត្រៀមឯក​សារអត្តសញ្ញា​ណបណ្ណឱ្យបា​នគ្រប់ៗគ្នា ដើម្បីអញ្ជើញទៅបោះឆ្នោត​ឱ្យបានគ្រប់ៗគ្នា ​នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខ​នេះ​។ទន្ទឹមនោះដែរសម្ដេច​ក៏បានឱ្យអាជ្ញាធរ និងកម្លាំងមាន​សមត្ថកិច្ចជា​មួយភាគីពាក់ព័​ន្ធទាំង​អស់ខិត​ខំបំពេញភារ​កិច្ចបំរើឱ្យកា​របោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ដើម្បីបន្ត​លើកតម្កើងកិត្តិយ​សជាតិក្នុងជំហរ​ពង្រឹងពង្រីកលទ្ធិប្រជាធិប​តេយ្យសេរីព​ហុ​បក្ស និង​ការកែទម្រង់ជាប្រវត្តិសាស្ត្រនូវ​រចនាសម្ព័ន្ធ និ​ងប្រព័ន្ធរដ្ឋ​បាលថ្នាក់​ក្រោម​ជាតិផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button