ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ សំណេះ​សំ​ណាល ​និងចែកក​ញ្ចប់អា​ហារស្រា​យបួសខែ​រ៉ាម៉ាឌន ជូនខ្មែ​រឥស្លាម២​៦២គ្រួសារ មកពីក្រុង​សិរីសោភ័ណ និងស្រុក​មង្គលបូរី

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទ​ទួលបន្ទុកបេស​កកម្មពិសេស អម​ដំណើ​រដោយ​លោក លី ​សារី អភិបាលរង​ខេត្តបន្ទា​យ​មានជ័យ អញ្ជើញជួបសំ​ណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អា​ហារស្រាយបួស​ខែរ៉ាម៉ាឌន ដែល​ជាអំណោយដ៏ថ្លៃថ្លារប​ស់ព្រះចៅ សាល់ម៉ា​ន ពិន អាប់ទុលអាហ្សីស ព្រះម​ហាក្សត្រ​នៃព្រះ​រាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ចែកជូ​នដល់ប្រជា​ពលរដ្ឋខ្មែរឥស្លាម ២៦២គ្រួសារ មកពីក្រុង​សិរីសោភ័ណ និងស្រុកមង្គលបូរី ស្ថិតនៅ​បរិវេណព្រះវិហារខ្មែរឥស្លាមភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

ថ្លែងក្នុងឱកាសនោះឯ​កឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បាន​មានប្រសាសន៍ថា៖ ក្រោមកា​រដឹកនាំ​របស់ សម្ដេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានាមក​នូវសុខ​ដុមរមនារ​វាងជាតិ​សាសន៍ និងសា​សនានៅកម្ពុជា ​កម្ពុជា​គ្មាន​ការរើសអើង គ្មានការប្រ​កាន់ពូជសា​សន៍ និងសា​សនានោះទេ។លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួម​ដោះស្រាយ​រាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានបន្តថា៖សហគមន៍ឥស្លាមត្រូវបា​នរាជរដ្ឋាភិបា​លផ្ដល់សិទ្ធិ និងបើ​កឲ្យទទួលជំនួយ​ពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាម ជារៀងរហូតមក។ទន្ទឹមនឹងនេះ ទោះ​បី​ជាស្ថិតក្នុងបរិប​ទកូវីដ.១៩ ក៏ដោយនៅក្នុងឆ្នាំ២០២០ សហគមន៍ឥស្លាមទទួ​លបានជំនួយតា​មរយៈ​អង្គការ សមាគម​នានា ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅស្រុក រហូតដែ​លសរុបជាថវិកា ៣,៣​៧៨,៤​២១ដុល្លារ។ដោយឡែក សម្រាប់ឆ្នាំ២០២១ ជំនួយ​ដល់សហគមន៍ឥស្លាមកម្ពុជាកើនឡើង សរុបជាថវិកាចំនួន ៤,៤៥៦,២៩៨ដុល្លារ។

ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ជាក់ស្តែងថ្ងៃនេះ​កញ្ចប់អា​ហារស្រាយបួស​ខែ​រ៉ាម៉ាឌន យើងបា​នទទួលពីព្រះចៅ សាល់​ម៉ាន ពិន អាប់ទុលអាហ្សីស ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រអារ៉ាប៊ីសាអូឌីត ឧបត្ថម្ភដ​ល់អ្នកបួស​នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ខែរ៉​ម៉ាឌន ឆ្នាំ១៤​៤​៣​ម.ស គ្រប់​គ្រងដោ​យស្ថានទូតព្រះរាជា​ណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅសាធារណ​រដ្ឋសង្គមនិ​យមវៀតណាម។

សម្រាប់កញ្ច​ប់អាហា​រស្រាយបួសខែរ៉ា​ម៉ាឌនដែលចែកជូនរួមមាន៖ អង្ករ ១៥គីឡូក្រាម,ត្រីខ ៥កំប៉ុង,ស្ករស ២គីឡូក្រាម,ទឹកដោះគោខាប ២កំប៉ុង,មី ១០កញ្ចប់,ប្រេងឆា ១លីត្រ និងទឹកត្រី ១ដបផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!