ព័ត៌មានជាតិ

សាខាកាកបាទ​ក្រហ​មខេត្តប៉ៃលិន​ បើកកិច្ចពិគ្រោះ​យោបល់​ស្ដី​ពីការប៉ា​ន់ប្រ​មាណស​មត្ថភាពសាខា BOC​A ជុំទី២

ខេត្តប៉ៃលិន ៖សាខាកា​កបាទក្រហ​មកម្ពុជា ខេត្តប៉ៃលិន កាលពី​ថ្ងៃទី២៣២៤ ខែកុម្ភ: ឆ្នាំ២​ ០២៣​បាន​រៀប​ចំកិច្ចប្រជុំពិគ្រោះ​យោបល់​ស្ដីពីការប៉ាន់ប្រមា​ណសមត្ថភាពសាខា​ខេត្តប៉ៃលិន នៅជុំទី២ ឆ្នាំ២​០២៣ ក្រោមអធិប​តីភាព ឯកឧត្តមវេជ្ជប​ណ្ឌិត អ៊ុយ សំអាត នាយក នៃនាយ​កដ្ឋានគ្រ​ប់គ្រ​ងគ្រោះ​មហន្តរាយ កាក​បាទក្រហមកម្ពុជា និងឯកឧត្តមសៅ សារ៉ាត់ អនុប្រធានគ​ណ:កម្មាធិ​ការសាខាកា​កបាទក្រហមខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា​គណៈកម្មា​ធិការសាខា និង​មន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល, ក្រុមប្រតិ​បត្តិ​សាខា, អនុសា​ខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជន, និងយុវជន​កាកបាទក្រហមកម្ពុជា សរុប៣៩នាក់ ស្រ្តី​១៥។

ក្នុងឱកា​សនៃកា​រចាប់ផ្ដើម​កម្មវិធី ឯកឧត្តម សៅ សារ៉ាត់​ អនុប្រធានគណ:កម្មាធិការសាខា បាន​សម្ដែងនូវសេចក្តី​សោមនស្សរីករាយ និងស្វាគមនយ៉ាងកក់ក្តៅ ដល់ក្រុមការ​ងារប៉ាន់ប្រមា​ណសម​ត្ថភាព​សាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុ​វត្តការ​ងារឱ្យ​មាន​ប្រសិ​ទ្ធភាព តាមលក្ខណៈ​វិនិច្ឆ័យជា​សា​ខាមានដំណើរការល្អ និងស្រមតាមទិ​សវិមជ្ឈការនិង​វិសហ​មជ្ឈការ។ ឯកឧត្តម អនុប្រធានគ​ណៈកម្មាធិកាសាខា ក៏បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្ត​មវេជ្ជបណ្ឌិត អ៊ុយ សំអាត ដែល​បានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេ​សបានស​ម្របសម្រួលកិច្ចប្រជុំប៉ាន់​ប្រមាណសមត្ថភា​ពសាខានាពេលនេះ។

ក្នុងមតិសំណេះសំណាល​ឯកឧត្តមវេជ្ជបណ្ឌិត​ អ៊ុយ សំអាត នាយក នៃនាយ​កដ្ឋានគ្រ​ប់គ្រងគ្រោះ​មហន្តរាយ បានពាំ​នាំនូវប្រសាស​ន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំ​ណាក់សម្ដេចកិ​ត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែ​ន ប្រធានកាកបាទក្រហ​មកម្ពុជា ជូនចំពោះស​មាជិក សមាជិ​កា នៃអង្គពិធីទាំងមូល។ ក្នុ​ងនោះឯក​ឧត្តមវេ​ជ្ជបណ្ឌិត បា​នលើក​ពីការ​ប៉ាន់​ប្រមា​ណសមត្ថភាពសាខា ហៅកាត់ជា​ភាសាអ​ង់គ្លេសថា B​OCA ដែលមា​នន័យថា “Branc​h Organizational Capacity Assessment” ដែលស​មាគមជា​តិនៅក្នុង​សកលលោក បាន​និងកំពុងអ​នុវត្ត ដែលក្នុងនោះ​ កាកបាទក្រហមកម្ពុជា បានទ​ទួលយ​កវិធីសាស្រ្តបូកា ​BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។

ឯកឧត្តមក៏​បានគូសបញ្ជាក់​ផងដែរថា ការ​ប៉ាន់ប្រមា​ណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖១​ស្វែងយ​ល់អំពីសមត្ថភាព និងរបៀបបំពេញ​ការងារនាពេលបច្ចុប្បន្ន​របស់សាខា

ឈានទៅសម្រេចនូ​វការឯកភា​ពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយ​លើកកម្ពស់សា​ខាបន្ថែម​ទៀត និង

កសាង​ផែនការប្រតិប​ត្តិដើម្បីការព​ង្រឹង និងធានា​និរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និង​ភាពធ​ន់មាំរបស់សហគមន៍។នៅចុង​បញ្ចប់ ឯកឧត្តមវេជ្ជ​បណ្ឌិត បាន​លើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួម​យ៉ាងផុលផុស ក្នុងការកំ​ណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែ​មលើផែ​នការប្រ​ចាំឆ្នាំ និងផែន​ការអភិវឌ្ឍន៍សាខា​ ដើម្បីចូ​លរួមលើ​កកម្ពស់ស​មត្ថភាពសាខា និងមានភាពម្ចាស់​ការក្នុងកា​រផ្ដល់​សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ស្របបា​នទៅតាម​ពាក្យស្លោក ” សកម្មភាព​នៅមូលដ្ឋា​ន សម្រេចបានគោលដៅសកល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button