ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយក​អំ​ណោយ​ចូល​រួម​រំលែក​ទុក្ខគ្រួសា​រសព​ដែលរងគ្រោះ ដោយសាររន្ទះបាញ់ស្លាប់ នៅក្នុងស្រុក​មង្គលបូរី

(បន្ទាយមានជ័យ)៖លោក លី សារី អនុប្រធាន​អចិន្រ្តៃគ​ណៈកម្មាធិ​ការសាខា​កាកបាទ​ក្រហ​មកម្ពុជា​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក ​គង់ ដារ៉ា សមាជិក​គណ​កម្មាធិការ​សាខាកា​កបាទ​ក្រហ​មកម្ពុជាខេត្ត លោក រ័ត្ន ដាស៊ី​ណង់ អភិបាលស្រុកមង្គលបូរី លោក អ៊ូ សុភាព លោក ឆុំ ឆាន អភិ​បា​លរងស្រុកមង្គលបូរី និងក្រុមកា​រងារ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចុះសូ​រសុខ​ទុក​និងនាំយក​អំ​ណោ​​យ​សាខា​កា​កបាទក្រហមកម្ពុជាខេត្ត ជាសម្ភារៈ និងថ​វិការមួយចំនួន ចូលរួមរំ​លែក​ទុក្ខជាមួ​យក្រុមគ្រួសារសព ដែល​រងគ្រោះដោយ​សាររន្ទះបាញ់ស្លាប់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅភូមិសំ​បួរ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ​លោក លី សារី បានមានប្រសាសន៍ពាំនាំ​ការសាកសួរសុខទុក្ខ និងចូលរួមសោ​កស្តាយ​ចំពោះគ្រួសារសព ពីសំណា​ក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធា​នកាកបា​ទក្រហម​កម្ពុជា ជានិច្ចកាលស​ម្តេចតែងតែ​យកចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំបា​ករបស់​បងប្អូនប្រ​ជាពល​រដ្ឋគ្រប់ឧប្បទ្ទវហេ​តុផ្សេងមិនថាទីជិតក្តី ឫឆ្ងាយក្តី។

លោកបានបន្តថា៖ក្រោយពីទទួលបានព័ត៌មាន លោ​កក៏បានដឹកនាំក្រុមការងារ​ចុះសួរសុកទុក្ខ និងនាំ​យ​ក​អំ​ណោយ ព្រមទាំ​ងថវិ​កាមួយ​ចំនួន ចូលរួ​មចំណែ​ករំលែ​កទុក្ខដ៏ក្រៀម​ក្រំនេះ ជាមួយ​ក្រុម​គ្រួសារសព​ ដែល​បាន​បាត់បង់​ស្វាមី​ជាទី​ស្រសាញ់ ហើយ​ក៏ជា​ការចូលរួ​មចំណែកកា​ត់​បន្ថ​យជីវ​ភាព​បា​នមួយ​ផ្នែក​ផងដែរ

អំណោយដែលត្រូវយ​កមកចូលរួ​មចំណែ​ករំលែ​កទុក្ខជាមួយគ្រួសា​រសព​នោះរួមមាន៖អង្ករ​ ៧៥​គីឡូ​ក្រាម,ទឹកសុទ្ធវីតាល់​ ​៤កេស ,ទឹកសុទ្ធ ៥យួរ ,ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ ,មី ៣កេស ,ទឹកក្រូច​ដបធំ​១យួរ ,ត្រីខ៣យួរ,កូការដបតូច៤យួរ,ឃីត១កញ្ចប់ និងថវិការ ចំនួន៣០ម៉ឺនរៀលផងដែរ ។

សូមបញ្ជាក់ផងដែរថាករណីរន្ទះបាញ់បណ្ដាល​ឲ្យមនុស្សស្លាប់១នាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី មានឈ្មោះ ប្រិម ក្រក់ ភេទប្រុស ឣាយុ ៥៩ឆ្នាំ រស់នៅភូមិ​សំបួរ​ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងខណៈដែលកំពុងភ្ជួរស្រែ នៅខាងត្បូងភូ​មិសំបួរ ចំងាយប្រហែល២០​០០ម៉ែត្រ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!