ព័ត៌មានជាតិ

លោកឧកញ៉ា ​វង្ស ដួង ជួយ​ឧបត្ថម្ភ គ្រែដេក​សម្រាប់យោ​ធិនចំនួន ១០០គ្រែជូ​នអង្គភាព កងពល​តូចថ្មើរជើ​ងលេខ៥១

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧកញ៉ា វង្ស ដួង និងលោកស្រី ដែល​បាន​ជួយឧបត្ថម្ភ គ្រែដេក ចំនួន១០០គ្រែ ជូនដល់អង្គភាព វរសេនាតូចថ្មើរជើង៥១៤ កងព​លតូច​ថ្មើរ​ជើងលេខ៥១ ឈរជើងក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិតបន្ទាត់​ព្រំ​ដែនកម្ពុជាថៃ

សូមបញ្ជាក់ថា គ្រែដេកចំនួន១០​០គ្រែនេះ សម្រាប់ដាក់ជូននាយពលទាហាន​ក្នុងអគារស្នាក់​នៅ​ថ្នាក់​កងអនុសេ​នាតូច និងកងអនុសេនាធំ ចំណុះវរសេនាតូចថ្មើរជើងលេខ៥១៤ កងព​លតូចថ្មើរ​ជើងលេ​ខ៥១

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការ កងពលតូចថ្មើរជើងលេខ៥១ សូមគោរព​ថ្លែងអំ​ណរគុ​ណ​យ៉ាជ្រាលជ្រៅ នៅទឹកចិត្តក្នុងការចែ​ករំលែកថវិកាផ្ទាល់ខ្លួន របស់លោកឧកញ៉ា និងលោកស្រី រួមចំណែ​កជួយកងទ័ពជាឃឿនការពារជាតិ ឲ្យបានរឹងមាំ ដើម្បីបុព្វហេតជាតិមាតុភូមិ និងប្រ​ជាជន។

ថ្នាក់ដឹកនាំ ព្រមទាំងនាយពលទា​ហាន សូមគោរពជូនពរ និងសូមបួងសួងដល់​គុណបុណ្យព្រះរ​តនត្រ័យ វត្ថុស័ក្កិសិទ្ធទាំ​ងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សា លោកឧកញ៉ា និងលោកស្រី ព្រម​ទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!