ព័ត៌មានជាតិ

ឆ្លង​ចរន្តអគ្គីស​នីឆក់​បុរ​សម្នាក់ បណ្តាល​ឲ្យបាត់ប​ង់ជីវិត ​ខណៈ​រុះ​រើ​រោង​មាន់ ​នៅ​សង្កាត់​ផ្សារ​កណ្ដា​ល ក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានស្លាប់ខណៈដឹក​ទៅ​សង្គ្រោះ​នៅមន្ទីរពេ​ទ្យ ក្រោយ​ពី​ឆក់​ខ្សែភ្លើង នៅវេ​លា​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២​៤ នៅចំណុ​ចភូមិគីឡូលេខ៤ សង្កាត់សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលបានក្រុង​ប៉ោយប៉ែតបាន​ឲ្យដឹងថា៖ ជន​រងគ្រោះ​មានឈ្មោះ អុឹម វុទ្ធី ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើការរុះរើរោងចិញ្ចឹមមាន់ធ្វើអំពីដែក ហើយបា​នយក​ម៉ាស៊ីន​ផ្សារ​ដែកទៅផ្សារកាត់រោង​នោះដោយ​យកជណ្តើរ​ដែកដាក់​ពីលើខ្សែភ្លើងរួច​ឡើងជា​ន់ បណ្តាល​ឲ្យខ្សែភ្លើងដា​ច់ស្រោមខ្សែភ្លើង​ឆ្លង​ចរន្តឆក់តែម្តង ។

នគរបាលបានបញ្ជាក់ថា៖ក្រោយកើត​ហេតុជនរង​គ្រោះត្រូវបា​នក្រុមគ្រួ​សារដឹកទៅ​សង្រ្គោះនៅមន្ទីរ​ពេទ្យបង្អែកក្រុងប៉ោយប៉ែត តែជា​អកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិត ។សព​ត្រូវបា​នរៀបចំធ្វើបុ​ណ្យតាមប្រពៃ​ណីនៅគេហដ្ឋាន​នៃសព ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button