ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិត​ខំពង្រីក​នូវស​មិទ្ធិផលវិជ្ជមានបន្ថែម​ទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំនុចខ្វះខាតដែលមាន

រាជធានីភ្នំពេញ៖ក្នុងពិធីបើកសន្និបាតបូក​សរុបការងារសុខាភិបាលឆ្នាំ២០២៣ និងលើកទិ​សដៅ​ឆ្នាំ២០​២៤ លើកទី​១០ របស់មន្ទីរ​ពេទ្យកុ​មារជាតិ នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧ​ត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួង​សុខាភិបាល បានផ្ដល់នូវទស្សនទា​នមួយចំនួន​ដល់សមាជិក សមាជិ​កា​នៃអង្គសន្និបាត​ទាំង​មូលនូវ​ធាតុចូល​យក​ទៅពិ​​ចារណាក្នុងការរៀបចំនូវផែនការ និងទិស​ដៅស​ម្រាប់កា​រងារនៅក្នុងឆ្នាំ២០២៤ មា​នជាអាទិ៍

ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដោយកែលម្អអគារ និងស្ថានភាពបរិស្ថា​នជុំវិញ​មន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង

លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់វេជ្ជបណ្ឌិត មន្ត្រី បុគ្គលិក​មន្ទីរពេទ្យ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមកម្រិតស្តង់ដារជាតិ និងអន្តរជាតិ

ពង្រឹងកា​រគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឆ្លើយតបទៅតា​មបច្ចេកវិទ្យាវេជ្ជ​សាស្ត្រជាអាទិភាពទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺ

យកចិត្តទុក​ដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់​តែប្រសើរឡើង

ពង្រឹងសាមគ្គី​ភាព វិន័យក្នុងពេលបំពេញការងារ និងការងារយាមប្រចាំការក្នុងការផ្តល់សេវា ២៤​ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃ ក្នុង ១សប្តាហ៍ របស់មន្ត្រី បុគ្គលិកគ្រប់ផ្នែក

ពង្រឹងលើ​ការលើកកម្ពស់គុណភាព សុវត្ថិភាពក្នុងការព្យាបាលជំងឺ ពិសេសសេវាបញ្ជូន និងប្រ​ព័ន្ធ​ទំនាក់ទំនងផ្សេងៗ

ពង្រឹងកា​រងារគ្រប់គ្រង និងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំ​ពង្រីកនូវសមិទ្ធិផលវិជ្ជមាបន្ថែមទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំនុចខ្វះខាតដែលមាន។ ចំពោះ​សមិទ្ធិផលវិជ្ជមាន គឺត្រូវបង្កើនសម្ថភាពផ្តល់សេវាឱ្យកាន់តែមានគុណភាព ធ្វើឱ្យប្រ​ជាជនកា​ន់​តែមានភាពកក់ក្តៅមកលើការផ្តល់សេវាសុខាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button