ព័ត៌មានសិល្បះ និងកីឡា

បិទការប្រកួត​កីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយ​មានជ័យ

(បន្ទាយមានជ័យ)៖មន្ទីរអប់រំ យុវជននិង​កីឡាខេត្តប​ន្ទា​យមានជ័យ​នា​ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២​០២២ បានបិ​ទ​ការប្រកួត​កីឡាសិ​ស្ស​បឋម​សិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់ខេត្តបន្ទាយមាន​ជ័យឆ្នាំ២​០២២ នៅទីលានបាល់ទាត់នាវិទ្យាល័យឪ៕

 

ការ​ប្រកួតកីឡានេះធ្វើឡើងចំនួន៣ថ្ងៃពីថ្ងៃទី៦ដល់ដល់ថ្ងៃទី៨ ខែមេសា នៅ៤ទីលាន រួមមាន៖

ទី​លានទី១/ ក្នុងប​រិវេណមន្ទីរអប់រំ យុវជន​និងកីឡាខេត្ត

ទី២/ បរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន

ទី៣/ បរិវេណ​សាលាបឋមសិក្សាសម្រស់កុមារ និង

/ បរិវេណវិទ្យាល័យ​សម្តេចឪ ។ទីលាន​ទាំង៤ ស្ថិតនៅដា​ច់ដោយឡែកពីគ្នា នាសង្កាត់​កំពង់​ស្វាយ ក្រុងសិរូសោភ័ណ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទា​យមានជ័យបាន​ឲ្យដឹងថា វិញ្ញាសាររួ​មមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពល​កម្ម រត់ល្បឿន លោត​ចម្ងាយ លោតកម្ពស់​ រត់​បណ្តា​ក់។

លោកឈួន ប៊ុនរឿង បានបន្តថា ជាលទ្ធផលនៃការប្រកួតជ័យលាភីលេខ​១ ដល់លេខ៣ ក្នុងរត់​ល្បឿន៦​០ម៉ែត្រ ផ្នែកកុមារី លេខ១ បាន​ទៅកុមារីមិត្ត វិច្ឆិកា ស្រុកម៉ាឡៃ ,លេខ២ ស្រុកអូរ​ជ្រៅ និងលេខ​៣ស្រុកមង្គលបុរី ។ផ្នែកកុមារា លេខ១ បានទៅកុមារ សារ៉ាវ បុរី ស្រុកថ្មពួក លេខ២ ស្រុកភ្នំ​ស្រុក និងលេខ៣ ស្រុកថ្មពួក ។លោតកម្ពស់ផ្នែកកុមារី លេខ១​ បានទៅកុមារីយ៉ាង ចន្ធូ ស្រុក​ម៉ាឡៃ លេខ២ ស្រុកអូរជ្រៅ និងលេខ៣ ស្រុកមង្គលបូរី ។ផ្នែកកុមារ លេខ១ បានទៅលើកុមា​រា ស្រឿយ សុផាត់ ស្រុកថ្មពួក ,លេខ២ ស្រុកម៉ាឡៃ និងលេខ៣ ស្រុកភ្នំស្រុក ។

 

លោតចម្ងាយ ផ្នែកកុមារី លេខ១ បានទៅលើកុមារី ម៉ុច សៀវអឺ ស្រុកម៉ាឡៃ ,លេខ២ ស្រុកថ្មពួក និងលេខ៣ ស្រុកមង្គលបូរី ។ផ្នែកកុមារា លេខ១ បានទៅលើកុមារា រឿន សារ៉ាត ស្រុកមង្គលបូរី ,លេ​ខ២ ស្រុកថ្មពួក លេខ៣ ស្រុកអួរជ្រៅ។រត់បណ្តាក់ ផ្នែកកុមារា លេខ១ ចំនួន៤នាក់ បានទៅ​លើ​កុមារា ឆោន វណ្ណា ,វីន ចំរ៉ុង ,ម៉ៃ សំប៉ុន និងលី សៀន មកពីស្រុកអូរជ្រៅ ។លេខ២ ស្រុកមង្គលបូរី លេខ​៣ ស្រុកម៉ាឡៃ ។ផ្នែកកុមារី លេខ១ បាន៤នាក់ ទៅលើកុមារីធី មីនា ,ស្រស់ កក្កដា ,ចិត្ត សុធារ៉ា និងរី រចនា ដែលមកពីស្រុកអូរជ្រៅ ,លេខ២ ស្រុកម៉ាឡៃ លេខ៣ ស្រុកមង្គលបូរី ។

 

បាល់ទះ ផ្នែកកុមារី លេខ១ បានទៅលើស្រុកមង្គលបូរី ,លេខ២ ស្រុកម៉ាឡៃ និងលេខ៣ ស្រុកអូរ​ជ្រៅ ។ ផ្នែកកុមារា លេខ១ បានទៅលើ ស្រុកមង្គលបូរី លេខ២ ក្រុងប៉ោយប៉ែតនិងលេខ៣ ស្រុក​ស្វាយចេក ។កីឡាបាល់ទាត់ ផ្នែកកូមារី លេខ១ បានទៅលើស្រុកស្វាយចេក លេខ២ ស្រុកម៉ាឡៃ និងលេខ៣ ក្រុងសិរីសោភ័ណ ។ផ្នែកកុមារា លេខ១ បានទៅលើក្រុងប៉ោយប៉ែត លេខ២ ស្រុកភ្នំ​ស្រុក​និងលេខ៣ ស្រុកស្វាយចេក ។

 

លោកស្រីរស់ សុផានី អភិបាលរ​ងខេត្តបន្ទាយមានជ័យ តំណាងលោកអុំ រាត្រី.អភិបាល​ខេត្តមា​នប្រសាសន៍កោ​តសរសើរ និងអបអរជាមួយមន្ទីរអប់រំ យុវជននិងកីឡខេត្ត​ដែលបានរៀបចំ​និងចាត់ចែង​នូវព្រឹត្តិការណ៍​ការប្រកួតការ​ប្រកួតកីឡាសិស្ស​បឋមសិក្សាជ្រើស​រើសជើង​ឯកថ្នាក់​ខេត្តឆ្នាំ២០២២ ។ស្មារតីស្រឡាញ់រាប់អានគ្នា​ជាបងប្អូន សាមគ្គីភាពរវាង​កីឡាករ/ការិនី រវាងក្រុ​មនិង​ក្រុមកា​ន់តែមា សារ:សំខាន់ថែមទៀតលើពី​ការឈ្នះ ចាញ់ ពិសេសនៅពេលនេះ ក្មួយ​ៗកំពុងសិក្សាពីបច្ចេកទេសនៃការលេង ក៏ដូចជាត្រៀមអ​បអរសាទរនូវកីឡាស៊ីហ្កេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សូម​បញ្ជាក់ថា នៅចុងបញ្ចប់​មានការប្រគល់ពាន គ្រឿងបន្តោង​និងរង្វាន់​ជាទឹកប្រាក់ដ​ល់ជ័យលា​ភីតា​មលំដាប់លេខផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!