ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន​០៩​គ្រួសារ​នៅឃុំតា​ផូ ដែលមាន​ជីវភាពខ្វះខាត ទទួល​អំណោយពីលោក សិទ្ធិ ឡោះ ប្រធា​នក្រុមកា​រងារ​ខ២៧ ចុះ​ជួយ​ស្រុ​កស្វា​យចេក

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មា​ធិការគណបក្សខេត្ត និង​ជាប្រធានក្រុម​ការងារខ២៧ ចុះជួយ​ស្រុកស្វាយចេក បានដឹក​នាំក្រុមកា​រងារចុះសួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមា​ជិ​ក​គ​ណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារ​គណបក្សចុះ​មូលដ្ឋានខេត្ត​បន្ទាយមាន​ជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ចែកជូនប្រជាពលរដ្ឋ នៅឃុំតាផូ ចំនួន៩គ្រួសារ ដែល​កំពុងជួប​ការខ្វះខាត។

ពិធីនេះបានធ្វើឡើង នៅសាលា​បឋមសិក្សាផ្ចឹក ដែល​មានកា​ររួមពីលោក ដា ទឹង ក្រុមប្រឹក្សា​ស្រុកស្វាយ​ចេក លោក ង៉ាន់ ចិន្តា ប្រធា​នក្រុមការងារចុះជួយឃុំតាផូ លោក.លោកស្រីប្រធាន អនុប្រធាន បក្សឃុំ​ លោក.លោកសមាជិកបក្សភូមិ និង លោក.លោកស្រីប្រ​ធានអនុប្រធា​នក្រុម​ការងារខ២៧ ចុះជួយឃុំតាផូជាច្រើននាក់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះរួមមានៈថវិការ ចំនួន៤៥០​.០០០រៀល ,អង្ក៤៥០គីឡូក្រាម ,ទឹកបរិសុទ្ធវីតាល់ ១៨កេស ,មីកញ្ចប់ ១៨កេស ,កូកាកូឡា០៩កេស ,ទឹកត្រី១៨យួរ ,ទឹកស៊ីអ៊ីវ​១៨យួរ ,ត្រីខ​១៨យួរ ,ត្រីខ១៨យួរ។ក្នុង១គ្រួសា​រទទួលបាន អង្ករចំនួន៥០ គីឡូក្រាម ,មីចំនួន០២​កេស ,ត្រីខចំនួន​០២យួរ ,ទឹកត្រីចំនួន០២យួរ,ទឹកស៊ីអ៊ីវចំនួន០២យួ​រ ,ទឹកសុទ្ធចំនួន០២កេស ,ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិត​ខំប្រឹងប្រែង​របស់ក្រុងការងារ ចុះជួយឃុំតាផូ ដែលតែងតែសកម្មភាពការងារមូលដ្ឋាន និងប្រជា​ពលរដ្ឋកន្លងមក ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់​សេវាសាធារណៈ​ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះស្រាយទុក្ខ​លំបាកពលរដ្ឋឲ្យ​បានទាន់ពេលវេ​លា។ក្នុងនោះលោកក៏បានផ្តាំផ្ញើរដល់​ប្រជាពលរដ្ឋទាំ​ងអស់ ត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារ​សម្រាប់​បោះឆ្នោ​តឲ្យបានគ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button