ព័ត៌មានជាតិ

ចាប់ឃាត់ខ្លួនជនស​ង្ស័យ ២នាក់ ពាក់ព័ន្ធករ​ណីគ្រឿង​ញៀន

(តាកែវ)៖ជន​សង្ស័យ២នាក់ ដែល​ជាប់ពាក់ព័ន្ធករណី​គ្រឿង​ញៀន ត្រូវបាន​​កម្លាំងនគ​របាល​ស្រុក​គិរីវង់ ចាប់ឃាត់ខ្លួន​នាថ្ងៃទី០​៧ ​ខែមេសា ឆ្នាំ២០២​២​ នៅចំណុ​ចផ្ទះរបស់ឈ្មោះ សាម ឡាយហួន ភេទស្រី ស្ថិតនៅ​ភូមិតា​អូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងខ​ណៈដែលកម្លាំងនគរកំ​ពុង​ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់លោកឧត្តមសេ​នីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការន​គរបាល​ខេត្តតា​កែវ

 

សមត្ថកិច្ចបាន​ឲ្យដឹងថា នៅវេលាម៉ោង៨នឹង២៥នាទី ថ្ងៃខែខាងលើលោកវរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិ​ការនគរបាលស្រុក បានចាត់កម្លាំង​ជំនាញគ្រឿងញៀន សហការជាមួ​យកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបា​លតាអូរ ល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចផ្ទះរបស់ឈ្មោះខាងលើ ក៏បាន ឃើញ​មុខសញ្ញាសង្ស័យ ដែល​កម្លាំងយើងបានដាវក្នុងបញ្ជី​កំពុងធ្វើ​ការជួញដូរ ចែកចាយ ក៏ធ្វើ​បាន​ឃាត់ខ្លួនតែម្តង។

ជនសង្ស័យមានឈ្មោះ ស៊ិន នេត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ និងឈ្មោះ ឡេ ផល្លិត(ហៅលិត) ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅភូមិស្លា ឃុំតាអូរ ស្រុកគិរីវង់។ក្នុងប្រតិបត្តិការណ៍នោះកម្លាំងសមត្ថកិច្ចធ្វើការដកហូតបាននូវវត្ថុតាង ម្សៅក្រាមថ្លាព​ណ៍ស​ ចំនួន០៩កញ្ចប់ និងស្បោ​ងវេចខ្ចប់មួយចំនួនបច្ចុប្បន្នកម្លាំងជំនាញកំពុង​ធ្វើការសាកសួរ និងក​សាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button