ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីប្រគ​ល់ប័ណ្ណ​សរសើរ ​លិខិ​តស​រសើរ ជូន​នាយ​ទាហាន នាយទា​ហានរង នៃកងរាជ​អាវុធហត្ថខេត្ត ​ដែល​មានស្នាដៃ

(បន្ទាយមានជ័យ )៖នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជា​ការ​កង​រាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ បានអញ្ជើញជាអធិបតីក្នុង​កិច្ចប្រ​ជុំផ្សព្វផ្សាយរ​បាយការណ៍​ត្រួត​ពិនិត្យការ​អនុវត្តតួនាទី​ ភារកិច្ចកងរាជ​អាវុធហត្ថខែកក្កដា និងទិស​ដៅការងា​រខែសីហា ឆ្នាំ២០២៣ កងរាជអាវុ​ធហត្ថលើ​ផ្ទៃប្រទេស​ និងប្រគ​ល់ប័ណ្ណសរ​សើរ លិខិតសរសើរ ថ្នាក់​អគ្គបញ្ជា​ការ ប្រ​ចាំឆ្នាំ២​០២២ ជូនដ​ល់នាយទា​ហាន នា​យទាហា​នរង នៃកងរាជអាវុធហត្ថខេត្ត ដែល​មានស្នាដៃ ។

កិច្ចប្រជុំនេះ​ក៏មានកា​រអញ្ជើញ​ចូលរួមពី​សំណាក់​លោកមេបញ្ជាការរង​កងរាជអាវុធ​ហត្ថខេត្ត លោក​នាយ​សេនាធិការរង លោកប្រធានមន្ទីរទាំ​ង០៧ លោកមេបញ្ជាការមូ​លដ្ឋានកង​រាជអាវុធហត្ថក្រុងស្រុក ទាំង០៩ ព្រមទាំង​​​នាយទាហាន នា​យទាហានរង នៃកង​រាជអាវុធហត្ថខេ​ត្ត ផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថខេត្ត បាន​ថ្លែងនូវ​ការកោត​សរសើរដល់អាវុធហ​ត្ថទាំងអស់ ដែលបានខិតខំបំ​ពេញតួនាទី ​ភារកិច្ច ​បានល្អ រហូត​ទទួ​លបា​នការកោត​សរសើរពីថ្នាក់ដឹ​កនាំ ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន ក៏បានធ្វើ​ការ​ជំរុញ​ណែ​នាំដ​ល់នាយទាហាន នាយ​ទាហានរងទាំ​ងអស់ ត្រូវខិ​តខំ​បំពេញតួ​នាទី ភារកិច្ចរបស់ខ្លួ​នឱ្យបានល្អ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុងឱ្យកាន់​តែល្អបន្ថែ​មទៀត និងបន្តកា​រពារសន្តិសុខ រក្សាសណ្ដាប់​ធ្នាប់ជូនប្រជា​ពលរដ្ឋ​តាមមូល​ដ្ឋាន បង្ក្រាបរាល់បទ​ល្មើស ដែលកើតមាន​ ផងដែរ ។

សូមប​ញ្ជាក់ផង​ដែរថា នាយទាហាន នា​យទាហានរង នៃកងរាជ​អាវុធហត្ថខេត្ត ដែល​មានស្នា​ដៃទទួលបា​នប័ណ្ណសរ​សើរ លិខិ​តសរសើរ អគ្គប​ញ្ជាការ​ មានចំនួន ៣៣នាក់ ក្នុងនោះ​ប័ណ្ណសរ​សើរចំនួន១​៧នាក់ និងលិ​ខិតសរសើរ ​ចំនួន១៦នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button