ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហ​ត្ថខេត្តបន្ទាយ​មានជ័យ រួមនឹង​មន្ត្រីក្រោម​ឱវាទ អញ្ជេីញ​កាន់​វេន​បិណ្ឌទី១០ នៅវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង​រាជអាវុធហត្ថ​ខេត្តបន្ទាយ​មានជ័យ ព្រម​ទាំងក្រុមគ្រួសារ នាយទាហាន នាយទាហានរង នៃកងរាជអា​វុធហត្ថខេត្ត​បន្ទាយមាន​ជ័យ នារសៀលថ្ងៃថ្ងៃទី០៨ ០៩ ខែតុលា ឆ្នាំ២០២៣ អញ្ជើញចូលរួមក្នុង​វេនកា​ន់បិណ្ឌវេ​នទី១០ នៅវត្ត​កុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមា​នជ័យ ដើម្បីថ្វាយ​ទាន​ ចំពោះព្រះ​សម្មាសម្ពុទ្ធ និងព្រះស​ង្ឃដែល​គង់ចាំព្រះវស្សា ព្រមទាំ​ងរាប់​បាត្រ វេរភត្ត គ្រឿងសក្ការៈ ​បរិក្ខារទាំងឡា​យ ថ្វាយព្រះស​ម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និង​ឧទ្ទិសមហាកុ​សលដល់បុព្វកា​រីជន និងញាតិ​ទាំងឡាយក្នុងសង្សាវដ្ត។

នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងមេបញ្ជា​ការរង នាយទាហាន នាយទា​ហានរ​ងនៃកង​រាជអាវុធហត្ថ ទាំង​អស់ក៏​បា​ននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិស​កុសលជូន​ដល់វិញ្ញាណ​ក្ខន្ធបុព្វកា​រីជន ដែល​ចែកឋាន ជាពិសេស​ទៅលោ​កខាងមុខ និងឧទ្ទិស​កុសលផ​លបុណ្យជូន​ដ​ល់បងប្អូន​ជនរួមជា​តិដែ​លបាន​បាត់​បង់ជីវិតក្នុង​របប ដ៏ខ្មៅងងឹត និងបងប្អូនពល​រដ្ឋដែល​បានបាត់បង់ជីវិតដោ​យសារកូវីដ១៩ នាពេលកន្លងទៅ។

នាឱកាសនោះលោ​កឧត្តម សេនីយ៍ត្រី បោន ប៊ិន រួមនឹងភរិយា កូនៗ អ្នកមានគុណ ក៏បាននាំ​យក​នូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូន​ដល់ព្រះសង្ឃរួមមាន អង្ក១៥០គីឡូក្រាម , ទឹកសុទ្ធ ២០យួរ , មី៦​កេស តូច ,ត្រីខ១កេស, ភេជ្ជៈបាកាស២កេស , បច្ច័យចូលរួមកាន់​វេនបិណ្ឌ បច្ច័យកសាង ទឹក​ភ្លេីង សរុបចំនួនជាង២៦លានរៀល ដោយឡែកបច្ច័យបួនប្រគេនចំពោះព្រះសង្ឃ១២អង្គ ក្នុង​មួយអង្គ បច្ច័យ១៥ម៉ឺនរៀល និងតាជី យាជី ចំនួន៤០នាក់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button