ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសីដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្ងន់ និងស្រាលចំនួន ៧ខ្នង ក្នុងស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ចុះជួយជួសជុល រុះរើផ្ទះ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រា្ដក់ ចំនួន៧ខ្នង (បានជួសជុលផ្ទះចំនួន៤ខ្នង ក្នុងនោះធ្ងន់ចំនួន៣ខ្នង និងរុះរើទុកដាក់ចំនួន៣ខ្នង) ប្រើប្រាស់ស័ង្គសីដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចំនួន៥៤សន្លឹកស្ថិតនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ កម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ តែងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា៕