មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងអប់រំផ្សពផ្សាយ ដលដល់យោធិនចំណុះទីបញ្ជាការកងពល

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញ ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ដោះស្រាយយថាហេតុ តាមបទបញ្ជា ថ្នាក់លើ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។
លោកឧត្តមសេនីយ៍ មេបញ្ជាការ កងពលបានបញ្ជាក់ថា ទោះបីកងកម្លាំងមួយចំនួនកំពុងបំពេញទប់ស្កាត់ការឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ និងកម្លាំងមួយចំនួនគឺត្រៀមអន្តរាគមន៍ក្នុងទីតាំង សម្រាប់ប្តូរវេន និងត្រៀមដោះស្រាយយថាហេតុ ជួយសង្រ្គោះ គ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗតាមសំណូមពរអាជ្ញាធរមូលដ្ឋាន ក៏ដូចជាត្រៀមអន្តរាគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
សូមបញ្ជាក់ផងដែរថា ចំពោះកម្លាំងត្រៀមក្នុងទីតាំង បានត្រៀម២៤ម៉ោងលើ២៤ម៉ោង និងបានអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃ ដូចជាការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងកសាងហេដ្ឋាថារចនាសម្ព័ន្ធ ក្នុងទីតាំង តាមផែនការដែលបានកំណត់។
ជាចុងក្រោយឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តវិធានការបង្ការ ការពារតាមវិធានក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ឲ្យបានជាប់ជាប្រចាំ ដើម្បីបង្កាជំងឺកូវីដ–១៩ ក៏ដូចជាមេរោគបំលែងថ្មី (OMICRON)៕