ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ និង​ប្រតិភូក្រសួងបរិស្ថា​ន បើកកិច្ចប្រជុំ ត្រួតពិនិត្យ​លើ​ការគ្រប់គ្រងតំ​បន់​ស​ហ​គ​មន៍ ដែ​លប្រ​ជាព​លរ​ដ្ឋ​អាស្រ័យ​ផលជាក់​ស្តែ​ង

(បន្ទាយមានជ័យ)៖យោងតា​មអនុសា​សន៍របស់​សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងក​សិកម្មរុក្ខា​ប្រមាញ់​និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង​សំណង់ និងរដ្ឋបា​លថ្នាក់​ក្រោមជាតិ ត្រូវកា​ត់​ឆ្វៀល​ដីនិងផ្ដល់គំរូផ្ទៃ​ដីជូន​ដល់​ប្រជាពលរដ្ឋ​ដែលបានកា​ន់កាប់ និងអាស្រ័យផលជាក់​ស្តែងយូរឆ្នាំ​នៅ​លើទី​តាំ​ងដី ដែលស្ថិត​នៅក្នុង​ផែនទីតំ​បន់ការពា​រធម្មជាតិ និងគម្រោងព្រៃឈើ​នៅតា​មបណ្ដា​ខេត្ត​នានា ត្រូវបន្ថែម​តា​មត្រៀម​បម្រុង​ដីចំនួន១​០% សម្រាប់​កា​រប្រើ​ប្រាស់​រួម របស់​សហគមន៍ ដើម្បី​បង្ការ​កុំឲ្យក្លាយ​ជាសង្គ្រាម​ដីធ្លីនោះ ​នៅថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២២ រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ និង​ប្រតិភូក្រសួងបរិស្ថា​នបានរៀបចំប្រជុំផ្សព្វផ្សាយ​ជំរុញ និងកា​រត្រួតពិនិត្យ​លើការងារគ្រ​ប់គ្រងស្នើសុំ​សម្រួលព្រំនៃតំបន់​គ្រប់គ្រងជាតំបន់សហគមន៍ បានប្រជាព​លរដ្ឋ បានប្រើប្រាស់​អាស្រ័យផលជា​ក់ស្ដែង និងផ្ដល់កម្មសិទ្ធិ​ដីស្របច្បាប់ជូនប្រជាពលរដ្ឋ។

លោក អោម ចន្ថា អភិបា​លរងខេត្តបន្ទាយមានជ័យ បានមាន​ប្រសា​សន៍ថា ក្នុងភូមិ​សាស្រ្ត​ខេត្តប​ន្ទាយ​មា​នជ័យ​មានតំប​ន់ការ​ពារធម្មជា​​តិចំនួន១​០ មានផ្ទៃដី​សរុប​៥​៨៧៩៥ហិកតា​។

លោកជំទាវ មុំ ថានី រដ្ឋលេខាធិ​ការក្រសួងប​រិស្ថាន​បាន​មានប្រសាសន៍ថា បញ្ហាដីធ្លីស្ទើ​រគ្រប់ទីកន្លែ​ងគឺមានភា​ពស្មុគស្មាញពិបា​កដោះស្រាយដូចនេះ​យើងទាំងអស់គ្នា ត្រូវធ្វើការ​អនុវត្ត​ទៅតាមអ​នុសាស​ន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន ស្ដីពីការរៀបចំធ្វើការវះកាត់ឆ្វៀល នឹងផ្តល់នូវ​កម្មសិទ្ធិដី​ ជូនដល់ប្រជាពលរដ្ឋរ ដែលបាន​កាន់កាប់ដី អាស្រ័យផលជា​ក់ស្តែងយូរឆ្នាំ​មកហើយ។ចំពោះ​ដំណើរការចុះអនុវត្តដោ​យផ្ទាល់ជាក់ស្ដែង ឱ្យបានច្បាស់លាស់ ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​និងរដ្ឋបា​លថ្នាក់​ក្រោមជាតិ ត្រូវទប់ស្កាត់ដាច់ខាត​កុំឲ្យមានការរុករានទន្ទ្រានដី ដោយ​ខុសច្បាប់ ដើ​ម្បីបង្ការកុំឲ្យក្លា​យជាសង្គ្រាមដីធ្លី ​នឹងតាមដានទប់ស្កា​ត់ការកាប់រុករានទន្ទ្រានដីគ្រប់គ្រង​ឲ្យ​បាន នូវ​ការលួច​កាប់រុក​រានយកដីមកធ្វើកម្មសិទ្ធិដោយខុសច្បាប់

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!