មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះទស្សនកិច្ចសិក្សា«ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ការិយាល័យទី៥ និង ការិយាល័យបច្ចេកទេស»
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ការិយាល័យទី៥ និង ការិយាល័យបច្ចេកទេស ចំណុះកងពលតូចថ្មើរជើងលេខ៥១។ពិធីនេះក៏មានការចូលរួមមានពី នាយរងសេនាធិការ នាយការិយាល័យ នាយផ្នែកទាំង៥ កងអនុសេនាធំចំណុះកងពលផងដែរ។
នាឱកាសនោះលោកមេបញ្ជាការរងនាយសេនាធិការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗនិងបាន ថ្លែងកោតសរសើរដល់អង្គភាពការិយាល័យទី៥ និងការិយាល័យបច្ចេកទេស ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ ៣កុំ ៣ការពារ និង វិធានការសុខាភិបាលផងដែរ៕