ព័ត៌មានស៊ើបអង្កេត

រថយន្តបើកឡើងកម្តៅកើតជាផ្កា ភ្លើងបណ្តាលឱ្យឆេះខ្ទេចនៅខណ្ឌសែនសុខ

ភ្នំពេញ៖ រថយន្តកាមារីបាឡែនមួយគ្រឿងពេល កំពុងបើកបរបានឡើងកម្តៅកើតជា ផ្កាភ្លើងបណ្តាលឱ្យឆេះរថយន្តខ្ទេចរួម មានសម្ភារសំខាន់ៗមួយចំនួន។ករណីនេះ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិត្រពាំងរាំងសង្កាត់ ឃ្មួញខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ។

ម្ចាស់រថយន្តមិនប្រាប់ឈ្មោះបានឱ្យដឹងថា៖ គាត់បានធ្ចើដំណើរចេញពីផ្ទះនៅសង្កាត់សំរោងក្រោម គោលដៅទៅខេត្តកំពង់ចាម។គាត់ក៏មិនហ៊ានបើកលឿនទេគឺបើកយឺតៗ ស្រាប់តែរថយន្តរបស់គាត់ឡើងកម្តៅខ្លាំង មើលទៅមិនស្រួលក៏បានឈប់។ពេលនោះរថយន្តក៏ឆេះប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុបានទាញយកបំពង់ពន្លត់អគ្គិភ័យ ចំនួន៥ទៅ៦បំពង់មកបាញ់តែមិនរលត់ក៏ទាញទុយយោទឹកចេញពីក្នុងផ្ទះមកបាញ់ទៀតនៅតែមិនរលត់ទៀត។

សមត្ថកិច្ចជំនាញខាងសង្គ្រោះ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញមកបាញ់ ទឹកអស់មួយររថយន្តទើបរលត់ រីឯរថយន្តរងការខូចខាតទាំងស្រុង។

សម្ភារដែលបាត់បង់មានជាឯកសារនៅក្នុងរថយន្ត ប្លង់ដីចំនួន៤កន្លែង លុយចំនួន៣០០ដុលា្លរ.កាតគ្រី.ប័ណ្ណបើកបររថយន្ត.និងម៉ូតូតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!