ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បើក​រថយន្តស៊េ​រីទំ​នើប បោះ​ពួយល្បឿ​នលឿន​ខ្វះការប្រ​យ័ត្ន ប​ណ្ដាឲ្យរ៉េស​ចង្កូត​ទៅ​បុកបង្គោ​ល​ភ្លើង​បំភ្លឺ​រប​ស់រដ្ឋ បណ្តាល​ឲ្យខូចខាត​យ៉ាងដំណំ សំណាងហើយមិនមានអ្នករងគ្រោះថ្នាក់

(ភ្នំពេញ)សំណាងហើយមិនមានអ្នករងគ្រោះថ្នាក់​ ដោយសារ​រថយន្តស៊េ​រីទំ​នើបម៉ាក Land cruise​rមួយគ្រឿងពណ៍​ស បើកបរបោះ​ពួយល្បឿនលឿន​មិនប្រយ័ត្ន បណ្ដាឲ្យរ៉េចង្កូតទៅ​បុកបង្គោលភ្លើង​បំភ្លឺផ្លូវ​របស់រដ្ឋ បណ្ដាល​ឲ្យដួលត្រេតដល់ដី រីឯរថយន្តរងការខូចខាតយ៉ាងដំណំ​នៅវេលាម៉ោ​ង​ជា​ង៥​ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៣ ត្រ​ង់ចំណុចប​ណ្ដោយ​ផ្លូវ១​១៤ ស្ថិតក្នុងភូមិ​ចំពុះក្អែក សង្កា​ត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធា​នីភ្នំពេញ

ប្រភ​ពពីប្រ​ជាពលរដ្ឋ​ឲ្យដឹង​ថា៖ ក្រោ​យពីកើតមា​នរថយន្តសេ​រីទំនើប​០១គ្រឿង​ម៉ាក Land cruiser មិន​ស្គាល់​សេរីឆ្នាំ ពណ៍ស ​មានស្លាកលេ​ខភ្នំពេញ2AS-0202 បើកប​រដោយបុ​រសម្នាក់​មិនស្គាល់​អត្តសញ្ញាណ បានបុកបង្គោ​លភ្លើងបំភ្លឺដ​ងផ្លូវរប​ស់រដ្ឋ បណ្តាល​ឲ្យ​របើក​ដួល​ត្រេតដល់​ដី ចំណែ​ករថយន្ត​បង្កបា​នប្រឡាប់ផ្ងារ​ជើងរង​ការខូចខា​តយ៉ាងដំ​ណំ រីឯម្ចាស់រ​ថយន្ត ក្រោយពីបង្ក​ហេតុ​បានរត់​គេចខ្លួនបា​ត់ បន្សល់ទុករថ​យន្ត​នៅកន្លែងកើត​ហេតុ

ក្រោយពីកើតហេតុការណ៍​កម្លាំងជំនាញ​ផែនចរា​ចរណ៍សង្កាត់​ព្រែកថ្មី បាន​សហការ​ជាមួយ​កម្លាំងជំនាញច​រាចរណ៍​ខណ្ឌច្បារអំ​ពៅ ចុះពិនិត្យ​ទីតាំងកើ​តហេតុធ្វើ​ការវាស់វែ​ងរង់ចាំ​ឱ្យម្ចាស់រថ​យន្តបង្ករ ចេញខ្លួនមក​ដោះស្រាយជា​មួយប​ង្គោល​ភ្លើង​របស់រដ្ឋ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button