ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និង​លោកជំទាវ ឧបត្ថម្ភស័ង្កសី​ដល់ប្រ​ជាពលរដ្ឋ ដែលរងគ្រោះ​ដោយខ្យល់​កន្ត្រាក់ធ្ងន់ និងស្រាល​សរុបចំនួន ១០០ខ្នង (៥ភូមិ) ក្នុងស្រុកអូរជ្រៅ

(បន្ទាយមានជ័យ)៖នាថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២២ ក្រោយ​ពីទទួលដំណឹងពីអាជ្ញាធរមូលដ្ឋាន កង​កម្លាំង​វរ​សេនាតូចថ្មើរជើង​លេខ៥១៣ និង៥១៤ កងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារ​កិច្ចចុះ​តាមព្រំដែន សហការកម្លាំងចម្រុះទ​ប់ស្កាត់ពលករឆ្លងដែន ការឆ្លងរីករាលដាលឆ្លងចូលសហគមន៍ កម្លាំ​ងវរសេនាតូចថ្មើ​រជើ​ងលេខ៥១៣៥១៤ ស​ហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួ​សជុលផ្ទះ​ជូន​ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ គិត​ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២៣ សម្រេចធ្វើបានចំនួន ១០០ខ្នង។

សូមបញ្ជាក់ថា ភូមិតា​មខ្សែប​ន្ទាត់ព្រំ​ដែន ក្នុង​ឃុំអូរបីជាន់ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ ជា​រៀងរា​ល់ឆ្នាំ គឺទទួល​រងគ្រោះដោយខ្យល់កន្រ្តាក់ បង្កឲ្យខូចខាត លំនៅដ្ឋាន ប្រជាពលរដ្ឋ សាលា​រៀន វត្តអារាម។ល។

ដោយមានការយ​កចិត្តទុកដាក់ពីសំ​ណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាកា​ររង មេបញ្ជាការ កងទ័ពជើង​គោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុក​នៅអង្គភាពក​ងពលតូចថ្មើរ​ជើងលេខ៥១ ត្រៀមសម្រាប់ជួយ​ជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិ​បត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!