ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់អំ​ណោយ ជូនប្រជាពលរដ្ឋ ដែលជួបកា​រលំបាកចំនួន ២គ្រួសា​រ នៅស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ)៖លោកឧត្តម​សេ​នីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេ​នាធិការ​កងពលតូចថ្មើ​រជើ​ង​លេខ​៥១ នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០​២២ បានដឹកនាំ​ក្រុមការងារ​ ចុះជួយឃុំព្រះនេត្រព្រះ នាំ​យ​កអំ​ណោយរ​បស់​ឯកឧត្តម ហ៊ុន ម៉ាណែ​ត និងលោ​កជំទាវ ​មានដូចជា គ្រឿង​ឧបភោគ បរិភោគចំនួន ៩មុខ និង​ថវិកាមួយ​ចំនួន ផ្តល់ជូនប្រជាព​លរដ្ឋជួប​ការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិកណ្ដាល ឃុំព្រះ​ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 

ជាមួយគ្នា​នោះដែរប្រជាពលរដ្ឋ និងអាជ្ញាធ​រមូលដ្ឋាន​ បានគោរ​ពថ្លែងអំណរគុណ ជូនចំពោះ ឯ​កឧ​ត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែង​តែយក​ចិត្តទុកដាក់​ដល់សុខ​ទុក្ខប្រជាពលរ​ដ្ឋទូទៅ​ជួបការ​លំបាក និងជួបគ្រោះម​ហន្តរាយផ្សេងៗ និងសូមមា​នសុខ​ភាពល្អបរិបូរណ៍ ទទួលជោគជ័យ​គ្រប់ភារកិច្ចជូ​នជាតិមាតុភូមិ និងប្រជា​ជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភា​ពនាយក​រដ្ឋមន្រ្តីនាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button