ព័ត៌មានជាតិ

លោកកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើ​កវគ្គហ្វឹកហ្វឺនបំប៉​នវរសេនា​តូចថ្មើរជើង កម្លាំង​ពិសេស​ប្រឆាំងបាតុកម្មនឹង​ក្បាច់គុន ​នៃកងយោធពល​ខេមរភូមិន្ទ

(បន្ទាយមានជ័យ)៖ការងារហ្វឹកហ្វឺន​ត្រូវធ្វើជាប្រចាំមិ​នមានពេលបញ្ចប់ទេ ជាពិ​សេស​សម្រាប់​នាយទាហាន ពល​ទាហានវ័យក្មេង។ការឈ​ប់ហ្វឹកហ្វឺន ឈប់រៀនសូត្រ គឺនៅពេល​ដែល​យើង​ចូលនិវត្តន៍ បើសិ​នជាយើងបន្តស្លៀក​ពាក់ឯកសណ្ឋាននេះ,បន្តអាជីពនេះ, ការងារហ្វឹក​ហ្វឺន ត្រូវធ្វើ​ជាប្រចាំដោ​យហេតុថា យើងជា​កងកម្លាំង មា​នកាតព្វកិច្ចចំបងគឺ ការពារជាតិមាតុភូមិ និងប្រ​ជាជន។

នេះជា​ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជា​ការរង នាយសេនាធិការ យោធភូមិភាគ​ទី៥ ដែលបានថ្លែងក្នុង​ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូចថ្មើរជើង កងកម្លាំងពិសេ​សប្រឆាំងបា​តុកម្មនឹងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការវរសេ​នាតូចថ្មើរជើង​លេខ៥១៣ នាព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

ក្នុងឱកា​សនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់​ថា ក្រោយពីវិបត្តិ​នៃជំងឺឆ្លកូវីដ​១៩ អស់រយះពេ​លជាង២ឆ្នាំ ថ្ងៃនេះអង្គភា​ពវរសេនាតូចថ្មើរជើលេខ៥១៣ កងពលតូចថ្មើ​រជើង​លេខ៥១ បា​នដំណើរកា​របើកវគ្គហ្វឹកហ្វឺន​តាមផែនការឡើងវិញ និងបា​នថ្លែងកោតសរសើរ ចំពោះ​ការ​សម្តែងក្បាចគុន របស់សិក្ខា​កាមកម្លាំងពិសេសប្រឆាំងបាតុកម្ម ដែលបានដាក់​បញ្ជូលកម្មវិធី​ហាត់​ក្បាច់គុន ដើម្បីពង្រឹងកាយស​ម្បទាយោ​ធិន ឲ្យបានរឹងមាំ រហ័សរហួន មានជំនាញ និងចូលរួម​ចំណែកថែរក្សា សម្បត្តិវប្បធ៌មជាតិ ដែលបានបន្សល់ទុកពីដូន​តា និងដោយមាន​ការយ​កចិត្តទុក​ដាក់​ពីសំ​ណាក់ ឯកឧត្តម ឧត្តមមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ មេបញ្ជាការ កងទ័ពជើងគោក ដែលបា​នចងក្រងក្បាច់គុន ចំនួន៣បញ្ជូល​គ្នា ជាក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេ​នីយ៍ទោ សេង ធារិន បានផ្តល់នូវគន្លឹះ ​និងការណែនាំសំខាន់ៗមួយចំនួនរួមមាន៖ ត្រូវ​យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវមាន​សាមគ្គីភាព​ល្អជាមួយមិ​ត្តក្នុងវគ្គដោ​យចេះជួយគ្នាទៅវិញទៅមក ត្រូវចូលរួមចំណែកក្នុ​ងការជួយដល់ប្រជា​ពលរដ្ឋដែលរង​គ្រោះដោយគ្រោះ​មហន្តរាយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា និងថែរក្សាការពារ​នូវសុខ​សន្តិភាព ស្ថិរភា​ពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលកំពុងមាន​សព្វថ្ងៃឱ្យ​បានដាច់ខា​តទោះក្នុងតម្លៃណាក៏ដោយ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បានណែនាំដល់យោធិន និងសិក្ខាកាមទាំង​អស់ត្រូវរក្សា​អនាម័​យឲ្យបានល្អ និងអនុវត្តន៍ឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទ​ប់ស្កាត់​កា​រឆ្លង​រីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជា​ក់ថាវគ្គហ្វឹកហ្វឺនបំប៉នវរ​សេនាតូចថ្មើរជើង មានរយៈពេល៦១ថ្ងៃ និងកងកម្លាំងពិ​សេស​ប្រឆាំ​ងបាតុកម្មនឹងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ មានរយះពេល ១៣៤ថ្ងៃ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!