ព័ត៌មានជាតិ

ឃាត់ខ្លួនអតីតកូ​នប្រសារ “គំរាមគំ​ហែងថានឹង​សម្លាប់” ឪពុកម្តា​យក្មេក នៅស្រុក​ថ្មពួក

(បន្ទាយមានជ័យ)៖ជនស​ង្ស័យ​ដែល​បាន​ធ្វើសកម្ម​ភាព​ប្រើអំពើ​ហឹង្សា គំរាមគំហែងថានឹ​ងសម្លាប់ ជន​រងគ្រោះដែល​ជាអតី​តជាឪពុក ម្តាយក្មេក កាលពីថ្ងៃទី​១៨ ខែមី​នា ឆ្នាំ២០២​២ នៅចំណុច​ភូមិវត្ត​ចាស់ ឃុំថ្មពួក ស្រុកថ្មពួក ត្រូវ​បា​នកម្លាំងអ​ធិកា​រដ្ឋាន​នគរបាលស្រុកថ្មពួក ចាប់​ឃាត់ខ្លួន ​បន្ទាប់​ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។

 

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ រីក ទូរី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំ​នៅភូមិ​ថ្នល់​ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ជាអតីតកូ​ន​ប្រសា​ររបស់​ជនរង​គ្រោះ ហើយនៅមុនពេល​កើតហេតុ​ជន​បង្ករូប​នេះ​បាន​ប៉ុនប៉ងសម្លាប់​យាយ និងតា​ជាឪ​ពុក​ម្តាយ​ក្មេក ដោ​យប្រើប្រាស់​ឧបក​រណ៍​តម្រូវត្រៀ​មទុក​ធ្វើសកម្មភាព​បទល្មើស រួមមានៈ សាំង​ចំនួន០​៣កូន​ដបទឹកសុទ្ធ​ចំណុះប្រហែល ១.៥លី​ត្រ(មួយលីត្រកន្លះ),ចន្លុះ​០១ដើម ,ដែក​កេះចំនួន០១ សំរាប់​ដុត និង​បន្ទះក្ដារ ឈើ០១កំ​ណាត់​ប្រវែង​កន្លះម៉ែត្រ។ជន​បង្ករ​ពេល​មក​ដល់បា​នធ្វើសក​ម្មភាព​ហឹង្សា​ប្រតាយប្រត​ប់ជាមួយជ​នរងគ្រោះ​ឈ្មោះ ជួប លាភ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅ​ភូមិកើ​តហេតុខាងលើ​ជាឪពុកក្មេក បន្ទាប់ម​កយាយ និងតា ​ជា​ជនរ​ងគ្រោះ​បាន​នាំគ្នារ​ត់ចូល​ទៅបន្ទប់​ក្នុងផ្ទះបិទទ្វារ ឯជនបង្ករលោ​តធាក់ទ្វារ​ និងជញ្ជាំងផ្ទះ ហើ​យបាន​យកសាំ​ងចំនួនមួយ​ដបទឹកសុទ្ធ​ចាក់ស្រោ​ចទៅលើជញ្ជាំងផ្ទះ ដោយស្រែក​គំរាមថា​នឹងដុត​សម្លាប់ តែមិនបានសំរេច ដោយ​សារកូន និង​អ្នកជិត​ខាងទៅជួយ​ឃាត់ និងចាប់​ឃាត់ជនសង្ស័យ​ទាន់ពេលវេលា ។

 

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនបង្កបាន​បោះ​ពាក្យសម្ដី​ គំរាមគំហែង​ប៉ុនប៉ង​ថា​នឹងសម្លាប់​អស់រយះ​ពេល​ជាងមួ​យឆ្នាំកន្លង​ម​កហើយ ការ​គំរាមគំហែងគំនុំនេះ មិនត្រឹមតែយា​យតា ជាឪពុ​កម្ដា​យ​ក្មេក​ប៉ុណ្ណោះទេ រហូតដល់កូន​បង្កើត និ​ង​អ្នកជិ​តខាងទៀតផង។

 

ពាក់ព័ន្ធករណីខាងលើនេះ​ជនរងគ្រោះ​សំណូមពរ​ ដល់សមត្ថកិច្ច​ឲ្យផ្ដន្ទាទោសតា​មផ្លូវច្បាប់។បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិ​ការដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួន និងរៀប​ចំសំ​ណុំរឿ​ង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button