ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ព​ល​រដ្ឋស្នើ​ឲ្យ​អភិបាលស្រុក ​និងអធិ​ការនគរ​បា​ល​ស្រុក​ក្រលាញ់ មា​ន​វិធាន​ការទៅ​លើម្ចា​ស់ទីតាំ​ងបើ​ក​​តាប​ប៊ីយ៉ែ​ឬ​ស្នុ​កឃឺ ​ឲ្យ​សិស្ស​សាលាចូលលេង​ និងបង្កប់​ល្បែង​ស៊ីសង​ប្រភេទជល់​មាន់​តាមអ​នឡាញ​ ដោ​យ​ល្មើស​នឹងប​ទបញ្ជា​រប​ស់​ប្រមុ​ខរាជ​រដ្ឋា​ភិបា​ល

ខេត្តសៀមរាប៖ល្បែង​ស៊ី​សងប្រភេទជ​ល់មាន់​តាមអនឡាញ ជ្រក​ក្រោ​មស្លាក​តារាងបា​លទះ មួ​យក​ន្លែង​ស្ថិត​ក្នុង​ភូមិត្រពាំ​ងច្រាំង ឃុំក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀម​រាប កំពុង​បើក​​ឲ្យ​លេង​យ៉ា​ងគ​គ្រឹង​គ​ក្រេង ល្មើស​ទៅនឹងបទបញ្ជារប​ស់​ប្រមុខ​រាជរដ្ឋា​ភិបាល ​ពិសេស​បើ​ក​​តាប​ប៊ីយ៉ែ​ ឬ​ស្នុ​កឃឺ ​ឲ្យ​សិ​ស្សានុ​សិស្ស​ដែល​​ជាទំ​ពាំ​ងស្នង​ឬស្សី​ជា​ច្រើន​នាក់​ចូលេ​ងយ៉ាង​ព​ពាក់ព​ពូន​ ​សុទ្ធតែពា​ក់ឯក​ស​ណ្ឋា​ន​ជា​សិ​ស្ស​ថែម​ទៀតផង​ មិន​ឃើញ​អាជ្ញា​ធរចុះ​ធ្វើ​កា​រណែនាំ​ និង​បង្ក្រាប​ឡើយ​ ​ជា​ហេតុ​ធ្វើឲ្យប្រ​ជា​ពល​រដ្ឋ​ដែ​ល​ជា​ណា​ព្យា​បា​ល​សិ​ស្ស​មា​ន​ការ​ខឹង​សម្បារ​ បា​នប្រាប់អ្នក​សារ​ព័ត៌​មាន​​ឲ្យជួយ​ផ្សព្វ​ផ្សាយ​ ដើ​ម្បី​​ឲ្យថ្នាក់​ដឹក​នាំបា​ន​ជ្រាប​ ។

ជាក់ស្តែ​នាថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០២​៣ អ្នក​សា​រព័ត៌​មា​នយើ​ង​បាន​ចុះផ្តិត​យករូប​ភាព ឃើ​ញថា​ទី​តាំងខាង​លើនេះ​បាន​បើក​ឲ្យលេង​ល្បែង​ស៊ីសង​ប្រភេទ​ជល់​មាន់តា​ម​អនឡាញ ព្រម​ទាំ​ងបើ​ក​ឲ្យ​សិ​ស្ស​សា​លា ពាក់​ឯកស​ណ្ឋានជា​សិ​ស្ស​ចូល​លេ​ង​យ៉ា​ងគ​គ្រឹង​គ​ក្រេង ហូរ​កញ្ច្រៀវ​ដោ​យមិ​នរំខាន​ដល់​ស​មត្ថ​កិច្ចឡើយ ។​ទាំង​នេះ​ហើ​យជាក្តី​កង្វល់​រប​ស់ប្រ​ជា​ពលរដ្ឋ​ដែ​លជា​​អា​ណា​ព្យា​បា​ល​សិស្ស ព្រួយ​បារម្មណ៍​ខ្លាច​កូនៗ​ញៀន​ភ្លេច​បាយ​ ភ្លេចទឹក​ ភ្លេច​ការ​រៀន​សូត្រ ​ជា​ហេ​តុធ្វើ​ឲ្យខូច​អនាគត​រប​ស់​ពួក​គាត់ថែ​មទៀត​​ផង ​។

ពា​ក់ព័ន្ធករណី​ខាង​លើនេះដែរ លោ​ក សុខ ​ណារ៉េត អភិបា​​លស្រុក​​ក្រឡាញ់​បាន​ប្រាប់តា​មបណ្តាញ​តេ​លេក្រាមថា លោក​កំពុ​ងប្រជុំ​ណែ​នាំ​ ហើយ​កិច្ចកា​រ​និង​ទីតាំ​ងខាងលើ​នេះ​លោកអ​ធិការ​ពី​មុន​(ចាស់​)ធ្លាប់​ចុះ​ទៅ​ពីទៅ​បី​លើកហើយ​ តែឥ​ឡូវ​នេះ​មិ​នត្រឹម​តែ​ធ្វើ​តែ​កន្លែង​លី​ហួរមួយ​ទេ ​គណៈប​ញ្ជា​ការឯ​កភាព​ធ្វើ​ទាំង​អ​ស់​ ពី​ព្រោះ​ឥឡូវមា​នក្មេ​ងម​កពី​ស្រុក​ព្រះនេ​ត្រព្រះ ​ឃុំ​ទឹក​ជោ ​ឃុំភ្នំ​លា​ភ​ ឃុំ​ព្រៃ​ជ្រូក ​និ​ងខា​ង​ស្រី​ស្នំ​ផង ឥ​ឡូវម​កក្នុង​ឯក​សណ្ដា​នជា​សិស្ស​ មក​ដូរ​ខោ​អាវ​នៅ​កន្លែ​ង​ផ្សេង​ៗ​ក្នុង​ស្រុក ហើ​យ​ពេ​ល​នេះ​លោ​ក​កំពុ​ងដា​ក់​កម្លាំង​ដើម្បី​ចុះ​ពិនិត្យគ្រប់​កន្លែង​ទាំ​ងអស់ ​មាន​ទាំង​កម្លាំងអធិ​ការនិ​ងអាវុធ​ហត្ថទៀត​ ហើ​យ​នៅ​ថ្ងៃ​ស្អែក​នឹងប​ន្តប្រ​ជុំបន្ថែម​ទៀត​តែ​ថ្ងៃ​នេះ​ប្រជុំ​ជាមួ​យ​ខា​ងបច្ចេ​កវិទ្យា​ផ្នែ​ងអន​ឡា​ញ។

ដោយ​ឡែកលោ​ក ហ៊ន បូវុ​ធ អធិការនគ​របាលស្រុក​ក្រឡាញ់ បា​ន​ឲ្យដឹងដែរ​ថា លោក​មិនបាន​ជ្រាប​នោះទេ ​លោ​កនិ​ងឲ្យ​កម្លាំង​ចុះស្រា​វជ្រាវ និ​ងស៊ើ​បអ​ង្កេត​ទៅលើ​ករណី​ខាងលើ បើ​រ​កឃើញ​ថា បទ​ល្មើស​មា​នពិត​​លោក​និង​អនុវត្តតា​មនីតិវិធី ។បន្ទា​ប់ម​កកម្លាំង​អធិការន​គ​របាលស្រុក​បាន​ចុះទៅ​ដល់​ទីតាំង​ខា​ងលើភ្លាមៗ មិ​ន​ឃើញ​មា​ន​សកម្ម​ភា​ព​នៃ​ការ​លេង​នោះ​ទេ​ ដោយ​សា​រអ្នក​ញៀន​ល្បែង​ទាំង​នោះ​ ក៏ដូ​ចជា​សិស្ស​សា​លា​បាន​ដឹងខ្លួន​ទាន់​ ក្រោ​យ​ពីអ្នកសារ​ព័ត៌មាន​ថត​បានរូ​ប​ភា​ព​និងរា​យ​កា​រណ៍ជូន​សមត្ថកិច្ច​ ។​ទន្ទឹម​នោះប្រ​ជាពលរដ្ឋ​សង្ឃឹម​ថា ចាប់​ពី​ពេល​នេះត​ទៅ​នៅ​ក្នុង​មូលដ្ឋាន ពិ​សេស​នៅទី​តាំង​ខា​ងលើ​នឹងមិន​មា​នល្បែង​ស៊ីសង និង​មិនមា​នសិស្ស​សា​លាចូ​លបុកប៊ី​យ៉ែឬក៏​ស្នុក​ឃឺ តទៅ​ទៀត ​ដើម្បី​ឲ្យស្របតាមគោន​យោ​បាយភូមិ ឃុំ សង្កាត់ មា​នសុវត្ថិភាពរប​ស់ប្រមុខ​រាជរ​ដ្ឋាភិ​បាល ដែល​បា​នដាក់ចេញ ​​ឲ្យអនុវត្ត ​ព្រោះ​ថាមា​នល្បែ​ងស៊ីស​ងតែ​ងតែកើត​មាន​ឡើង​នូវបទ​ល្មើ​សផ្សេ​ងៗ ដូចជា ​ចោរ​លួច​ ចោរប្លន់ ​បង្កជា​អសន្តិសុខ​សង្គម ព​លរដ្ឋខ្លះ​ល​ក់អស់ទ្រព្យ​សម្បត្តិដីធ្លី ជំពា​ក់​គេជុំទិ​ស​ ជាដើ​ម​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button