ព័ត៌មានជាតិ

ប្រជាព​លរដ្ឋ ដែល​រងគ្រោះ​ដោយសា​រខ្យល់កន្ត្រាក់ បណ្តាល​ឲ្យខូច​ខាតផ្ទះសម្បែង​ចំនួន៨២​ខ្នង នៅស្រុ​កស្វា​យ​ចេក ទទួល​បានកា​រឧបត្ថម្ភស័ង្កសី​ពីឯកឧត្តម ហ៊ុន ម៉ាណែ​ត និងលោកជំទាវ

(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអិបាល​ខេត្តបន្ទាយមានជ័យ លោកឧ​ត្តមសេនី​យ៍​ត្រី សឹង្ហ ទុំ មេបញ្ជា​ការ កងពល​តូចថ្មើជើង​លេខ៥១ ​ស្នង​ការរង អភិបាល​ស្រុកស្វា​យចេក នាថ្ងៃទី១៨ ខែមេ​សា ឆ្នាំ២០២២ បានដឹកនាំកម្លាំ​ងអន្តរាគមន៍ វរសេនាតូចថ្មើរ​ជើងលេ​ខ៥១​៤ កងព​លតូចថ្មើរជើងលេខ​៥១ ចំនួន៦៧​នាក់ សហការជាមួយ​កម្លាំងចម្រុះ អាជ្ញាធរមូ​លដ្ឋាន នាំយ​កអំ​ណោ​យ​ស័ង្កសី ឯកឧត្តម ហ៊ុន ម៉ាណែត និ​ងលោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះជូ​នប្រជា​ពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ កាល​ពីវេលាម៉ោង១៨ និង៣០នាទី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០​២២ ក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុ​កស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងនោះការខូចខាតធ្ងន់ និង​ស្រាល សរុបចំនួន ៨២ខ្នង មិនបណ្តាលឲ្យប្រជា​ពលរដ្ឋរងបួសនោះទេ

ដោយ​មានការ​យកចិត្តទុកដាក់​ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា​ការ​រង មេបញ្ជាការ កងទ័ពជើង​គោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុក​នៅអង្គភាពកង​ពលតូចថ្មើរ​ជើងលេខ៥១ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិ​ការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា

ឯកឧត្តម អភិបាលខេត្ត អភិបាលស្រុក ប្រជាពល​រដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំ​ណរគុណយ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែង​តែយក​ចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និង​សូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូន​ជាតិមា​តុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនា​យករដ្ឋ​មន្រ្តីនា​ពេលអនាគត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button