ព័ត៌មានជាតិ

អាវុធហត្ថខេត្ត​បន្ទាយមានជ័យ បញ្ជូនខ្លួន​ក្មេងស្ទាវ ៣នាក់​ទៅតុលាការ ពា​ក់​ព័ន្ធករ​ណីកាន់កាប់​អាវុ​ធ​​ និងប្រើប្រាស់​សា​រធាតុញៀនដោយ​ខុសច្បាប់

(បន្ទាយមានជ័យ)៖​ជនសង្ស័យចំនួន៣​នាក់ ដែលជា​ប់ពាក់ព័ន្ធករណី​កាន់​កាប់​ឬដឹកជញ្ជូន​អាវុធ​ដោ​យ​គ្មាន​ការអនុញ្ញាត និងប្រើ​ប្រាស់​ដោ​យខុសច្បាប់នូវសា​រធាតុញៀន ត្រូវ​បាន​កម្លាំង​ក​ងរាជអាវុ​ធហ​ត្ថ​ក្រុង​សិរីសោ​ភ័ណ ដឹក​នាំដោយលោ​ក​វ​រសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​ មេប​ញ្ជា​ការមូលដ្ឋាន​កង​រាជ​អា​វុធហត្ថ​ក្រុងសិរីសោ​ភ័ណ ចាប់​ឃាត់ខ្លួន ​កាល​​ពីវេលា​ម៉ោ​ង០០និ​ង១​០នាទី ឈាន​ចូ​លថ្ងៃទី១២ ​ខែ​មីនា ឆ្នាំ២០២២ នៅ​ចំណុច​សួន​មាន​ជ័​យ ស្ថិ​តក្នុងភូមិ៣ សង្កាត់​ព្រះពន្លា ក្រុងសិរី​សោ​ភ័ណ ខណៈ​ដែល​កំពុង​ចុះ​ល្បាតកា​រពារ និងរក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​ជូនប្រជាពលរដ្ឋ ក៏​ស្រាប់​តែប្រទះ​ឃើ​ញ​ក្មេង​ស្ទាវ១ក្រុមមា​នគ្នាចំនួ​ន០៣នាក់ ប្រដា​ប់ដោ​យ​អាវុធ​(ដាវ​កែច្នៃ០១ដើម) ក៏បាន​ធ្វើការ​ឃាត់ខ្លួន ហើយបញ្ជូនទៅមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងដើម្បីសួរនាំ។​

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងទៀថា ជនសង្ស័យ​ទាំង០៣នាក់នោះរួមមាន៖

/-ឈ្មោះ￸ សុភាព រក្សា ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

/-ឈ្មោះ￸ តែម ចាន់ភិគុណ ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសូភី សង្កាត់កំព​ង់ស្វាយ ក្រុងសិរីសោភ័ណ

/-ឈ្មោះ￸ វី សាវង់ ហៅ វ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ជនសង្ស័យទាំង០៣នាក់ ក្រោយពីកម្លាំងជំនាញ​សួរនាំរួចមក បានឆ្លើយសារ​ភាពថា ពួកខ្លួនបាននាំគ្នាជិៈម៉ូតូចំនួន០២គ្រឿង​មកហូបអីនៅសួនមានជ័យ ហើយនាំគ្នា​អង្គុយ​លេងនៅក្នុងបរិវេណសួននោះ￸តែម្ដង ចំពោះ￸ដាវ​កែច្នៃ០១​ដើមនោះ ពួកខ្លួនដា​ក់មកដើម្បី​ការពារខ្លួនតែប៉ុណ្ណោះ￸ ។

ដោយផ្អែកលើចម្លើយរបស់ជនសង្ស័យ និងមានវត្ថុតាងអាវុធ(ដាវកែច្នៃ) ព្រមទាំងតា​មការធ្វើ​តេស្តរ​ក​សារធាតុញៀនឃើញ​មានវិជ្ជមានទាំង០៣នាក់ផងនោះទើបកម្លាំងជំនាញអាវុធ​ហត្ថក្រុងក​សាងសំណុំ​រឿង​បញ្ជូនមក​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអា​វុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទ​ល្មើសបានឲ្យដឹងថា ​ជនសង្ស័យ​ទាំង​០៣នាក់ខាងលើនេះ​ត្រូវ​បានកម្លាំង​ការិយាល័យ​ព្រ​ហ្ម​ទ​ណ្ឌ​បញ្ជាការដ្ឋាន​កងរាជអា​វុធហត្ថ​ខេត្ត បញ្ជូន​ខ្លួន​សា​លាដំបូងខេត្ត​នៅ​រសៀល​ថ្ងៃទី១៣ ខែ​មីនា ឆ្នាំ២០២២ ដើម្បីចា​ត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!