ព័ត៌មានជាតិ

គណៈ​បញ្ជា​ការឯក​ភាព ខេត្តបន្ទា​យមាន​ជ័យ បន្តយុទ្ធនា​ការ​ដាំដើម​​ឈើ នៅ​ព្រៃ​លិ​ច​ទឹកតំប​ន់៣ បឹងទ​ន្លេសាប

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ គណៈបញ្ជា​កាឯកភាព​ខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយ​ឯកឧត្តម អ៊ុំ រាត្រី ប្រធា​នគណៈបញ្ជាការឯ​កភាពខេត្ត និងជាអភិបា​លខេត្ត ឯកឧត្តម ខេង ​ស៊ុំ ប្រធា​នក្រុម​ប្រឹក្សាខេត្ត មេបញ្ជាការ/រង ប្រធាន/អនុប្រធានមន្ទីរ ​អង្គភាព ស្នងការរង មន្ត្រីរា​ជកា​រស៊ីវិល និង​យុវជន ជាង៥០០​នាក់ បានបន្ត​យុទ្ធកាដាំកូនឈើចម្រុះលើកទី៧ បាន​ចំនួន​៣.​១០០ដើម នៅតំ​បន់៣ បឹងទន្លេ​សាប នៅ២គោល​ដៅ នៅចំណុចរ​ហា​លតាឡុ​ងភូមិ​ស្រណាល​ និងភូមិដូន​ឡឹកក្នុងឃុំ​សំបួរ ស្រុកមង្គលបូរី

ស​ម្រាប់កូនឈើ៣.១០០ដើម/គ្រាប់ ​ដែល​ត្រូវបាន​យក​មកដាំនោះ​រួមមាន៖ដើមឬស្សី ១.០០០ដើម ,រាំង​ទឹ​ក ៦០០ដើម និងគ្រាប់​ត្នោត​១.៥០០គ្រាប់។បូក​នឹង​៦លើ​​កម​កហើយ ​ការ​ដាំកូនឈើ គ្រាប់​ត្នោតបានជាង១៦.០០០ដើម/គ្រាប់​។

នាឱកាសនោះឯកឧត្តម ​អ៊ុំ រាត្រី បានថ្លែងអគុណ ចំពោះ​ការចូលរួម​យ៉ាងសស្រាក់​សស្រាំរបស់ថ្នាក់​ដឹកនាំខេ​ត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កង​កម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធ​រដែនដីគ្រប់ថ្នាក់ យុវ​ជន ដែលបានចូលរួម​ចំណែកដាំឈើឡើងវិញ ដើម្បីការពារធ​នធានធម្មជាតិ ព្រៃលិចទឹកសា​បរបស់​យើង តាមអនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ព​ស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ឯកឧត្តមបញ្ជាក់ថា: ការដាំកូនឈើឡើង​វិញនេះ គឺដើម្បីបង្ហាញពី​ការចូលរួមទាំ​ងអស់គ្នា​ ក្នុងការចូ​លរួមទប់ស្កាត់ការ​កាប់រានទន្ទ្រានខុសច្បាប់ លើដីព្រៃលិចទឹកតំបន់៣ នៃ​ទំនាបបឹងទន្លេសាប

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!