ព័ត៌មានជាតិ

បន្លែចម្រុះធម្មជាតិ ដាំដុះដោយយោធិន កងពលតូចថ្មេីរជេីងលេខ៥១ លក់ជាប្រចាំនៅទីផ្សារសហគមន៍

(បន្ទាយមានជ័យ):នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បន្លែចម្រុះរបស់អង្គភាពកងពលតូចថ្មេីរជេីងលេខ៥១ ដាក់លក់ជាប្រចាំថ្ងៃ ក្នុងពេញមួយសប្តាហ៍ នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ផងដែរថា យោធិននិងគ្រួសារយោធិន ក្នុងអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតការធានា ការចិញ្ចឹមកងទ័ពនឹងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយបន្តដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១។

ជាក់ស្តែង បើទោះបីជាកងកម្លាំងស្ថិតក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ឆ្លងជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងខេត្តបន្ទាយមានជ័យ ក៏ដោយ ក៏កម្លាំងខាងក្រោយនៅក្នុងអង្គភាព នៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទ និងសាច់ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

គួរកត់សំគាល់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ តែងតែយកចិត្តទុកដាក់ ចំពោះការហូបចុក ការស្នាក់នៅរបស់យោធិនថ្នាក់ក្រោមចំណុះអង្គភាពជានិច្ច៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!