ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១១នាក់ សុទ្ធតែជាប្រភេទអូមីក្រុង និងជាសះស្បើយចំនួន ៩៩នាក់

រាជធានីភ្នំពេញ:ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសេចសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពជំងឺ covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១១នាក់(PCR)សុទ្ធតែជាប្រភេទអូមីក្រុង ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៩៥ករណី(អូមីក្រុង) ជាសះស្បើយ ចំនួន ៩៩នាក់ និងគ្មានករណីស្លាប់ថ្មីនោះទេ ។

ក្រសួងសុខាភិបាលបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១២១.៧៧៣នាក់ ,ជាសះស្បើយសរុបចំនួន ១១៨.១២២នាក់ និងករណីស្លាប់សរុបចំនួន៣.០១៥នាក់ ៕ព័ត៌មានលម្អិតសូមអាននូវសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោម:

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button