ព័ត៌មានជាតិ

មេបញ្ជា​ការក​ងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រជុំត្រួតពិនិត្យកា​រអនុវត្តន៍តួនាទី-ភារ​កិច្ច និងវឌ្ឍនភា​ពការងារ​កងរាជអាវុធហត្ថត្រីមា​សទី១ និង​ទិសដៅ​ត្រីមាសទី២ ឆ្នាំ២០២២

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជា​ការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍តួនាទីភារកិច្ច និងវឌ្ឍនភា​ពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅ​ត្រីមាសទី​២ ឆ្នាំ២០២២

កិច្ចប្រជុំនេះបានធ្វើឡើង​នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, លោក​ប្រធានមន្ទីរទាំង៧, លោកនាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានក្រុងស្រុកទាំង៩ និង លោកប្រធានស្នាក់ការសន្តិសុខចំនួន៤៨នាក់ផងដែរ ។

ក្នុងកិច្ចប្រជុំ​នោះ￸ដែរ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជ​អាវុធហត្ថ​ខេត្ត បាន​ដាក់ទិសដៅការងា​របន្ត ដល់​កម្លាំងគ្រប់​ជំនាញ​ត្រូវចិត្តទុក​ដាក់លើ​ការងារស្រាវ​ជ្រាវព័ត៌មាន​សន្តិ​សុខ សណ្ដាប់ធ្នាប់ទូទៅ ប្រឆាំ​ងភេរវកម្ម និងកា​រពារសន្តិសុខផ្ទៃក្នុងឲ្យបានល្អ និងបន្តយក​ចិត្ត​ទុកដា​ក់ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធី​បុណ្យជាតិ អន្តរជាតិ បុណ្យសាសនា និងប្រតិភូរា​ជរដ្ឋា​ភិបាល អញ្ជើញចុះក្នុងភូមិ​សាស្ត្រខេត្ត ព្រម​ទាំងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទប​ញ្ជារបស់​រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធកា​រទប់ស្កាត់ការបង្រ្កាបប​ទល្មើសធនធា​នធម្មជាតិ និង​អំពើគេចពន្ធដើម្បីប្រមូលថវិកាជាតិ ។

ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី មេញ្ជាការ បានធ្វើការផ្ដាំផ្ញើដ​ល់កងកម្លាំងទាំង​អស់ត្រូវយក​ចិត្តទុក​ដាក់ខ្ពស់ចំពោះ￸ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ បំលែងថ្មី (អូមេក្រុង) ត្រូវអនុវត្តន៍​វិធាន​ការរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!