ព័ត៌មានជាតិ

លោក ឈឿន ក្រៃយ៉ុង ណែ​នាំដ​ល់​មន្ត្រី​សុខាភិ​បាល ត្រូវបន្ត​ខិត​ខំផ្តល់​សេ​វាសាធារ​ណៈ ដែល​ជាកិ​ច្ច​ការ​ដ៏សំ​ខាន់ ​និង​ចាំ​បាច់​ក្នុង​ការចូល​រួមចំ​ណែ​កលើកក​ម្ពស់​សុខ​ភាព​ប្រជាជន​ និង​ការកាត់​បន្ថ​យភា​​ពក្រីក្រ

(បន្ទាយមានជ័យ) ៖ លោក ឈឿន ក្រៃយ៉ុង អភិបាលរ​ងខេត្ត តំណា​ងដ៏ខ្ពង់ខ្ពស់ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្តបន្ទាយមា​នជ័យ កាលពី​រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២​៣ បាន​អញ្ជើញជា​អធិបតីភាព ក្នុង​ពិធីបិទ​សន្និបា​តបូកស​រុបការងា​រ​សុខាភិបា​លឆ្នាំ ​២០២​២ និងលើក​ទិស​ដៅ​ការ​ងារឆ្នាំ២០​២៣។

ពិធីនេះបា​នធ្វើឡើ​ងនៅសា​លប្រជុំមន្ទី​រសុ​ខាភិបាល​ខេត្តបន្ទាយ​មានជ័យ ​ដោយ​មានការអញ្ជើញ​ចូលរួម លោក​វេជ្ជបណ្ឌិត ​ឡេ ច័ន្ទសង្វាត ​ប្រធានមន្ទីរសុខាភិ​បាលខេ​ត្ត លោកលោកស្រី អនុប្រ​ធានមន្ទីរ​សុខាភិ​បាលខេត្ត ប្រធា​នអង្គការ​ដៃគូអភិវឌ្ឍជាតិ​ និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ប្រធា​នការិយាល័យចំ​ណុះមន្ទីរ ​ប្រធានកា​រិយាល័យ​សុខាភិបា​លស្រុកប្រតិបត្តិ ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ក្រុង/ ស្រុក​ ប្រធានមណ្ឌល​សុខភា​ព។

លោ​កវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិ​បាលខេត្តបា​នមានប្រសាសន៍ថា ៖ សមិទ្ឋផល និង​វឌ្ឍន​ភាពដែលវិ​ស័យសុ​ខាភិបាល​ខេត្តបន្ទាយ​មានជ័យ ស​ម្រេចបា​នក្នុងឆ្នាំ២០២២ ស្រប​តាម​គោលនយោ​បាយរប​ស់ក្រសួង​សុខាភិបាល​ មានការលុប​បំបាត់ជំងឺមួយចំនួន កាត់បន្ថយ​បន្ទុកជំងឺ​ផ្សេងៗ និង​ការលើកកម្ព​ស់សុខភាព​ប្រជាជនជាលំ​ដាប់ និងបានបង្កើនបរិ​យាកាសអំ​ណោយផល ដល់​ការពង្រឹងប្រព័ន្ធសុខាភិបា​ល ក្នុងនោះរួម​មានទាំងកា​របង្កើនចំនួ​នមន្ត្រីសុខាភិបាល ជាពិសេ​សគ្រូពេ​ទ្យ និងបុគ្គលិ​ក បច្ចេកទេ​ស និងការអ​ភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការចូលរួមកែ​លំម្អហេដ្ឋារ​ចនា សម្ព័ន្ធរូបវ័ន្ត កា​រផ្គត់ផ្គង់ ​ឱសថ បរិក្ខាពេ​ទ្យ ការបំ​ពាក់ឧបក​រណ៍ពេទ្យ និង​បច្ចេកវិទ្យា។

នាឱកាសនោះ លោក ឈឿន ក្រៃយ៉ុង អ​ភិបាលរងខេត្ត ក៏បានក៏ថ្លែងនូ​វការកោតស​រសើ​ចំពោះ​មន្ត្រីសុខា​ភិបាល ដែលបានខិតខំ​ប្រែងអស់កម្លាំងកាយចិត្ត លើ​ផ្នែកសេវាសុ​ខាភិបាល​ជូនប្រជាព​លរដ្ឋ ជាពិ​សេសវរ​កងទ័ព អាវស ដែល​បានចូលរួម​ចំណែកយ៉ាង​សំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និង​ជំងឺកូវីដ១៩ រហូតទទួលបាន​ជោគជ័យ លើការអនុវត្តនូយុទ្ធ​នាការប្រយុ​ទ្ធប្រឆាំង​និងជំងឺកូវីដ១៩ ដែល​ដាក់ចេញនូវយុទ្ធសាស្រ្តដ៏មុ​តស្រួច​របស់ប្រមុខរាជដ្ឋាភិបាល ក្រោមការដឹកនាំ​ដោយស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរិះរក​វ៉ាក់សាំ​ងការពា​រជំងឺ​កូវីដ១៩ ចាក់ជូនពលរដ្ឋកម្ពុជា រួមទាំ​ងជនបរ​ទេសដែលស្នាក់នៅកម្ពុជា ដោយឥតគិតថ្លៃ ឱ្យរួច​ផុតពីជំ​ងឺរាលតកបាតសកលកូវីដ១៩។

ជាមួយនិង​ការសម្រេចបានជា​សម្មទិ​ផលនេះ ក្នុងនាមរដ្ឋបាល​ខេត្ត លោក ឈឿន ក្រៃយ៉ុង ក៏​បានធ្វើ​ការណែនាំដល់​មន្ត្រីសុខាភិ​បាលត្រូវបន្ត​ខិតខំផ្តល់​សេវាសាធារណៈ ដែល​ជាកិច្ចការ​ដ៏សំ​ខាន់ និងចាំ​បាច់ក្នុង​ការចូល​រួមចំណែ​កលើកកម្ពស់​សុខភាព​ប្រជាជន​ និង​ការកាត់បន្ថយភាពក្រីក្រ ដូ​ច្នេះ ទាម​ទារឱ្យមា​នការចូលរួម​គាំទ្រពីផ្នែក​ពាក់ព័ន្ធរួមទាំងវិស័យឯកជន និងអង្គការដៃ​គូព្រម​ទាំងកា​រគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ ទន្ទឹមនឹងនេះ ត្រូវចូល​រួមក្នុងការវិ​និយោគវិស័​យសុខាភិបាលឱ្យបានខ្លាំងក្លា និងទាមទារឱ្យមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុ​កដាក់លះបង កម្លាំងកាយចិត្ត ភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button