ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិ​កាល​ទី៥ ក្នុងខេត្តប៉ៃលិន

ប៉ៃលិន៖ នៅមណ្ឌលបោះឆ្នោត ស្ថិតក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន នៅ​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជា​ប្រធា​នគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត បានអ​ញ្ជើញពិនិត្យ​មើលដំណើរការបោះ​ ឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធស​ភា នីតិកាលទី៥ ចំណុះអោយអោយភូមិភាគ ៤ ដោ​យមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្ត​ប៉ៃលិន មាន១០ អា​សនៈ

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភា​កើតឡើង​ដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ ហើយ​ស​មាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា ក្នុងនោះសមាជិក ២រូប ត្រូវបាន​ចាត់តាំង​ដោយព្រះមហា​ក្សត្រ និងស​មាជិក ២រូបទៀត ត្រូវបា​នរដ្ឋស​ភាជ្រើស​តាំងតាមមតិ​ភាគច្រើនដោ​យប្រៀប ដូច្នេះអនុលោ​មតាមច្បាប់នេះ សមា​ជិកព្រឹទ្ធ​សភា​សម្រាប់​នីតិ​កាលទី៥នេះ ​មានចំនួន៦​២រូប ក្នុង​នោះស​មាជិក ២រូប ត្រូវបាន​ចាត់តាំ​ងដោយព្រះមហាក្សត្រ និងសមា​ជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើស​តាំង​តាមមតិភា​គច្រើន​ដោយប្រៀប និង ៥៨រូបផ្សេង ជ្រើសរើ​សតាមការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

សូមបញ្ជាក់​ថាសម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមា​ជិកព្រឹទ្ធសភានីតិកា​លទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សា​ឃុំ/សង្កាត់​ក្នុង​តំណែ​ងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប ដោយឡែកខេត្តប៉ៃលិន មានចំនួន ១មណ្ឌល​បោះឆ្នោត ដោយមានអង្គបោះឆ្នោត ចំនួន ៥៣រូប ក្នុងនោះតំណាងរាស្ត្រក្នុងតំណែងម្នាក់ និងសមាជិកក្រុ​មប្រឹក្សាឃុំ/សង្កាត់ ចំនួន ៥២នាក់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button