ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន ចុះពិនិត្យស្ថា​នភា​ពជំន​ន់ទឹកភ្លៀង និង​អំពាវនា​វដល់​ប្រជា​ពលរដ្ឋអោ​យ​មា​នការ​ប្រុ​ងប្រ​យ័ត្ន​បើមា​នបញ្ហា​អ្វីរា​យ​ការ​ណ៍ជូនអាជ្ញា​ធរជា​បន្ទាន់

(ខេត្តប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិ​ន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បាន​ដឹកនាំក្រុម​ការងារ និង​មន្ទីរជំនាញ​ពាក់ព័ន្ធ មួយ​ចំនួនទៀត អញ្ជើញចុះពិនិ​ត្យស្ថានភាព​ជំនន់ទឹ​កភ្លៀង ដែល​កំពុងហូ​រធ្លាក់​ពីតំបន់ភ្នំ តាមអូ​រ និ​ងស្ទឹង ឆ្ពោះ​ទៅកាន់​តំបន់ទំនាប ក្នុងឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

ជាមួយគ្នា​នេះដែរ​លោកជំ​ទាវអ​ភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរ​ស់នៅ​តាមដងស្ទឹង និងផ្នែកខាង​ក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅ​ពេលដែ​លមានភ្លៀងធ្លាក់ ច្រើន​ថ្ងៃជា​ប់គ្នា ​ហើ​យបើ​មានបញ្ហាអ្វីកើ​តឡើង ត្រូវរាយ​ការណ៍ម​កកាន់អាជ្ញា​ធរមូលដ្ឋានឱ្យបា​នទាន់ពេលវេ​លា ជា​ពិសេ​សត្រូវយ​កចិត្តទុក្ខដា​ក់ថែទាំសុខភាព និងរ​ស់នៅប្រកបដោយអនាម័យ ដើម្បីចៀស​វាងកើ​តមាន​ជំងឺតម្កាត់ផ្​សេងៗ ។

សូមបញ្ជាក់​ថា ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែល​រងការលិ​ចលង់​ដោយ​សារជំន​ន់ទឹកភ្លៀងសឹ​ងរាល់ឆ្នាំ នៅពេលមា​នភ្លៀងធ្លាក់ខ្លាំង​នៅលើភ្នំប៉ែ​កខាងលើ ហើ​យបច្ចុប្បន្ន ​អាជ្ញាធរ​ខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជននៃ​សហភាព​សហព័ន្ធយុវ​ជនកម្ពុជា​ខេត្ត កំពុង​ចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះ​ពាល់របស់ប្រ​ជាពល​រដ្ឋរងគ្រោះ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button