ព័ត៌មានជាតិ

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ចាម អញ្ជើញចុះជួ​បសំណេះ​សំណាល និ​ងនាំ​យកអំណោយ ចែក​ជូនដ​ល់ជន​ងាយ​រងគ្រោះ ដែលមានជីវភាពខ្វះ​ខាតចំនួន ៧​៥គ្រួសារ ​នៅស្រុកចំការលើ

(កំពង់ចាម)៖ ឯកឧត្តម ​អ៊ុន ចាន់ដា​ អភិបា​លខេត្ត និងជា​ប្រធានគ​ណៈកម្មាធិ​ការសាខាកា​កបាទ​ក្រហ​មកម្ពុជា​ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអា​ទិត្យទី៥​ ខែមីនា ឆ្នាំ២០២៣ បាន​អញ្ជើញ​ចុះជួប​សំណេះ​សំណាល និង​នាំយ​កអំណោ​យរប​ស់សម្តេ​ចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកា​កបាទ​ក្រហមកម្ពុជា ចែក​ជូនដល់ជ​នងាយរ​ងគ្រោះ ដែល​មានជីវភាពខ្វះ​ខាត​ចំនួន ៧៥គ្រួសារ នៅក្នុងប​រិវេណ វត្តអម្ពនារាម​តាអុង ស្ថិតនៅក្នុង​ឃុំតាអុង ក្នុងស្រុកចំការលើ។

អំណោ​យដែល​បានផ្ដល់ជូន រួមមាន៖

ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ,ជនមានពិកា​រភាព ១៨ គ្រួ​សារ,​ ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ, មាន​ជំងឺប្រចាំ​កាយ​ ៣គ្រួសារ និង ​ទ័លលំបាក ​១៧គ្រួសារ។

ផ្តល់​ជូនលោ​កតា ​លោក​យាយ​ បងប្អូន​ ជនងា​យរ​ងគ្រោះ ទាំង ​៧៥ គ្រួសារ ​ក្នុង ១ គ្រួសារ ទទួល​បាន៖ អង្ករ ២​៥ គ.ក្រ , ទឹកត្រី ​១យួរ, មីជាតិ​ ១កេស, ទឹក​ស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ​ឃីត ១ក​ញ្ចប់, ​អាវយឺត ៤ , ​ម៉ាស់ ១០បន្ទះ​ និង ថវិកា ៥០,០០០ រៀល ។

ក្នុងឱ​កាសនោះ ឯក​ឧត្តម អ៊ុន ​ចាន់ដា ក៏បាន​អញ្ជើញប្រគេ​ន ទេយ្យទាន និងបច្ច័យ​មួយចំ​នួនដល់​ព្រះគ្រូអ​នុគណ​ និងព្រះគ្រូចៅអ​ធិការវត្តអម្ពនា​រាម តាអុ​ង នូវអង្ករ ១០០គក្រមី ៤​កេសត្រីខ ៤យួរ ទឹក​សុទ្ធ ២កេស និង បច្ច័យ មួយចំ​នួន ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button