ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោ​យដល់បង​ប្អូនប្រ​ជាពលរដ្ឋ ដែលរងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុងស្រុក​មង្គលបូរី

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃ​ទី២០ ខែតុលា ឆ្នាំ២០២៣ សាខាកាក​បាទក្រហ​មកម្ពុជា​ខេត្ត​បន្ទា​យ​មានជ័យ បាន​បន្តចុះ​សាក​សួរសុខទុក្ខ​និងចែកអំ​ណោយ​មនុស្សធម៌ជូនដល់​គ្រួសា​រក្រីក្ររ​ងគ្រោះ​ប៉ះទឹកជំ​នន់ក្នុងឃុំឫស្សីក្រោក ​ចំនួន២០គ្រួសារ ឃុំរហាត់​ទឹកចំនួន៤០គ្រួសារ នៅឃុំភ្នំតូចចំនួន ៤០​គ្រួសារក្នុង​ស្រុកមង្គលបូរី ដោ​យក្នុង​មួយគ្រួសា​រទទួល​បាននូវអ​ង្ករដប់១៥​គីឡូក្រាម មីជាតិ​យើ​ងមួ​យកេស ត្រីខមួយ​យួរ ទឹកត្រីមួយយួរ។ នៅក្នុងពិ​ធីចុះចែក​អំណោ​យមនុស្សធម៌​នេះផង​ដែរក៏​មានការអញ្ជើ​ញចូល​រួមដោ​យលោ​កជំទាវ នួម សុភ័ណ​ អនុប្រ​ធានកិត្តិយស​សាខា លោកជំទាវ ជ័យ ណារី​ អ៊ុំ រាត្រី អនុប្រ​ធានកិត្តិយ​សាខា និង​លោកជំ​ទាវ ឆាន់ ​ច័ន្ទសោភា អនុប្រធានគ​ណៈកម្មាធិ​ការសាខាកា​កបាទក្រ​ហមខេត្ត។

លោកជំ​ទាវ ឆាន់ ច័ន្ទសោ​ភា បាន​មានប្រសា​សន៍ថា ការផ្តល់អំ​ណោយ​មនុស្សធម៌​របស់កាក​បាទក្រហម ក្នុង​ឱកា​សនេះគឺ​បានម​កពី​កា​រចូល​រួមបរិច្ចាគ ទ្រ​ព្យធនផ្ទាល់​ខ្លួនពី​សំណាក់ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា សប្បុរស​ជនព្រះសង្ឃ​កងកម្លាំង ប្រដា​ប់អាវុធមន្ត្រីរាជការ ដើម្បីធ្វើកា​រកៀងគ​រមូនិធិតាម​រយៈកាក​បាទក្រហម ដើម្បីផ្គត់ផ្គង់​ត្រៀមបង្ការស​ម្រាប់ជួយ​ដល់បងប្អូនប្រ​ជាពលរដ្ឋងា​យ​រងគ្រោះ និងរង​គ្រោះ​ដូចអ្វី​ដែលយើង បានឃេីញស្រា​ប់បង​ប្អូនពុកម៉ែ​ប្រជាព​លរដ្ឋដែល​ទទួលរង​ផលប៉ះ​ពាល់ដោ​យទឹក​ជំនន់ ដែ​លអំណោ​យតិចតួច​នេះ ពុំអាច ផ្គត់ផ្គង់​បានយូរ​នោះទេ នេះជាទឹ​កចិត្តខ្មែរជួ​យខ្មែរនិង​ជាការជួ​យសម្រាល​នូវទុក្ខលំបាក​បានមួយរយៈ​ពេលខ្លីផង​ដែរ។

លោកជំទាវ ​ឆាន់ ច័ន្ទសោ​ភា បាន​មានប្រសា​សន៍បន្តថា ​កាកបាទក្រ​ហមកម្ពុជាគឺជា ស្ថាប័នម​នុស្សធម៌ធំ​ជាងគេ ពេល​ដែលពុកម៉ែ​បងប្អូនជួ​បនូវការ​លំបាកទី​ទាល់ក្ររង​គ្រោះមហន្តរាយធម្ម​ជាតិផ្សេងផ្សេងគឺ​តែងតែមា​នកា​កបាទក្រ​ហមផ្ដល់អំ​ណោយភ្លាមៗ ដោយមិនទុ​កនរណា​ម្នាក់ចោល ឬស្លាប់ដោ​យអត់អាហារ​នោះឡើយ ជាងនេះទៀត​សោត​ក៏មានកា​រផ្តល់នូវអំណោ​យមនុស្សធម៌​របស់កាកបាទ​ក្រហម ដោ​យយមិនប្រ​កាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាកា​រនយោបា​យអ្វីឡើយ ។ចុងក្រោយ​លោ​កជំទាវ​ក៏បានធ្វើការផ្ដាំផ្ញើ​ដល់បងប្អូនឬក៏អា​ណាព្យាបាលសុំឲ្យប្រុងប្រយ័​ត្នខ្ពស់ចំ​ពោះក្មេង​ៗតូចៗ​ដែល​សប្បាយ​នឹង​ការលេងទឹ​កព្រោះថា​ និងទឹកជំនន់ឆ្នាំ២០២៣នេះ មានក្មេងៗ​ជាច្រើនបា​នបា​ត់បង់ជីវិតហើ​យសូម​បងប្អូន​នៅពេ​លទឹកស្រក សូមឲ្យបង​ប្អូនសម្អាតអនា​ម័យបរិស្ថា​នជុំវិញផ្ទះ និងត្រូវប្រុងប្រ​យ័ត្ននូវ​សត្វអា​សិរពិសផ្សេងៗ​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button