ព័ត៌មានជាតិ

មេបញ្ជា​ការកងរាជអាវុធហត្ថខេត្តប​ន្ទាយ​មានជ័យ ណែ​នាំ​ដល់នា​យទា​ហាន នាយទាហា​នរង ពលទា​ហាន នៃកង​រាជអាវុធ​ហត្ថ នូវចំ​ណុចសំ​ខាន់ៗចំនួន​១០ ដើ​ម្បីប្រ​សិទ្ធភា​ព​កា​រងារឱ្យ​កាន់​តែល្អប្រសើ​រ

(បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រ​ជុំផ្សព្វផ្សាយ​បូកស​រុបល​ទ្ធផ​លកា​រងារក​ងរាជអាវុធហ​ត្ថ ឆ្នាំ២​០២២ ​និង​លើក​ទិ​សដៅ​ផែន​កា​រស​កម្មភា​ពកា​រងារ ឆ្នាំ២​០២​៣ ដែល​ធ្វើឡើ​ងនៅ​សាល​ប្រជុំ ធំ​ អគារ​សេ​នាធិ​ការ បញ្ជា​ការដ្ឋាន​កងរា​ជ​អាវុធហត្ថ​ខេត្ត​ ដោ​យ​មា​នការអញ្ជើ​ញចូលរួម​ពីសំណាក់ លោក​មេ​បញ្ជា​ការរង នាយ​សេនាធិការរង លោកប្រ​ធាន–អនុប្រធានមន្ទីរ ​លោកនាយការិយាល័យ លោក​មេ​បញ្ជាការ–មេបញ្ជា​ការរងមូលដ្ឋា​នក្រុង–ស្រុក​ទាំង៩ ​លោកប្រធាន​ស្នាក់ការ​សន្តិសុខ និង​នាយ​ទា​ហាន​ នៃក​ងរាជអាវុធ​ហត្ថ ​កាលពីថ្ងៃ​ទី២៧​ ខែមករា ឆ្នាំ​២០២៣ លោកឧត្តមសេនី​យ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអា​វុធហត្ថខេត្តបន្ទា​យមាន​ជ័យ បានណែ​នាំ​ដល់​នា​យទា​ហាន នាយទាហា​នរង ពលទា​ហាន នៃកង​រាជអាវុធ​ហត្ថ នូវចំ​ណុចសំ​ខាន់ៗចំនួន​១០ រួមមាន៖

១–ត្រូវខិតខំ​យកចិត្តទុកដាក់នឹងកិច្ច​ការងារតាមតួនាទី–ភារកិច្ច របស់កងរាជអាវុធហត្ថ ។

២–ត្រូវ​គោរពច្បា​ប់ គោរព​បទបញ្ជា គោរពឋា​នានុក្រមការងារ គោរពលក្ខន្តិក បទវិន័យទូទៅ នៃកង​យោធពល​ខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស ។

៣–ត្រូវបំ​ពេញតួនាទីជាអ្នក​ដឹកនាំល្អ មានសីលធម៌ល្អ សុជីវធម៌ល្អ និងប្រតិបត្តិល្អនូវវិជ្ជាជីវៈ ក្នុងជួរ​ក​ងរាជ​អាវុធហត្ថ ។

៤–ត្រូវមា​នទំនាក់ទំនងល្អជាមួយ​អាជ្ញាធរនៅមូល​ដ្ឋាន និងនៅគ្រប់លំដាប់ថ្នាក់។

៥–ត្រូវមានកិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​កម្លាំងសមត្ថកិច្ចឈរជើង ក្នុងភូមិសាស្ត្ររបស់ខ្លួន ។

៦–ចូលរួមគ្រប់ស​កម្មភាពការងារសង្គមនៅមូលដ្ឋាន ។

៧–ត្រូវគ្រប់គ្រ​ងឱ្យបានល្អ មធ្យោបាយ បរិក្ខារ គ្រឿងបំពាក់ ដើម្បីធានាបម្រើកិច្ចប្រ​តិបត្តិការការពា​រសន្តិសុខ​ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់នៅមូលដ្ឋាន ។

៨–ត្រូវចូល​រួមអនុវត្តន៍ឱ្យបា​នល្អគោលកា​រណ៍ភូមិ–ឃុំ មានសុវត្ថិភាព ។

៩–ត្រូវ​មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាមន្ទីរ អ​ង្គភាព ស្ថាប័​នក្នុងភូមិសាស្ត្រឈរជើង ។

១០–ត្រូវគោ​រពស្រឡាញ់ និងបម្រើប្រជា​ពលរដ្ឋ ស្របតាមទិសស្លោក “នៅឱ្យប្រជាជនស្រឡាញ់ ទៅឱ្យប្រជា​ជនរលឹក “។

សូម​បញ្ជាក់ផ​ងដែរថា នៅក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយនោះ​ដែរក៏មានការ​បំពាក់ឋាន្តរស័កជូនអាវុធ​ហត្ថថ្នាក់​ពល​បាលឯក ចំនួន៤រូប ព្រមទាំងប្រគល់ ប័ណ្ណសរ​សើរជូនអាវុធហត្ថ​ដែលមានស្នារល្អ​ដៃចំនួន ១៧រូប (ក្នុងនោះអង្គភាព ស្រុកម៉ាឡៃ ចំនួន១) និងប្រគល់លិខិត សរសើរ ចំនួន ២២ រូបផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button