ព័ត៌មានជាតិ

អាវភ្លៀងអំ​ណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច​កិតិ្តព្រឹទ្ធប​ណ្ឌិត ត្រូវបា​នចែកជូន​យោធិន កងពលតូច​ថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ)៖នាថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំ​ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៣​ ខែឧ​សភា ឆ្នាំ២០២៣​ អាវភ្លៀង ដែ​លជាអំ​ណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី ​នៃព្រះរាជាណាច​ក្រកម្ពុជា និងស​ម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ត្រូវបា​នប្រគល់​ជូនដ​ល់កងកម្លាំងចំណុះក​ងពលតូចថ្មើរ​ជើងលេ​ខ៥១ ។

លោក​ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការ (ស្តីទី) កងព​លតូចថ្មើរ​ជើងលេខ៥១ ជួសមុខ​ឲ្យនាយ​ទាហាន ​នាយទាហានរ​ង និងពល​ទាហានទូទាំង​កងពល សូមសំ​ដែងនូវ​ការគោរពដឹ​ងគុណយ៉ាង​ជ្រាលជ្រៅបំផុតជូនចំ​ពោះ​សម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខ​ដឹក​នាំប្រទេស ដែ​លជានិច្ច​កាលសម្តេច​ទាំងទ្វេរ តែងបាន​យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខ​មាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។

នាយទា​ហាន នាយទាហានរង និង​ពលទាហាន ចំណុះក​ងពលតូចថ្មើរជើងលេខ៥១  សូម​គោរ​ពថ្លែង​អំណរគុណយ៉ាងជ្រាល​ជ្រៅជីនចំពោះ​ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកង​កម្លាំ​ងឈ​រជើងនៅ​តាមព្រំដែនគ្រប់ពេ​លវេលា ដែលជា​និច្ចកាលរដូវរ​ងាឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអា​វភ្លៀង នៅរដូវភ្លៀង និ​ងថវិកា សម្ភារផ្សេងៗទៀត ដោយ​អំណោយទាំងនេះ បានផ្តល់​ជូនដល់ដៃក​ងកម្លាំងរបស់យើ​ងគ្រប់រូប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button