ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណីគ្រឿងញៀន

(បន្ទាយមានជ័យ ) លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ប៉ោយ​ប៉ែត នៅវេលា​ម៉ោង០០និង៣​០នាទី ថ្ងៃទី​០២ ខែមេសា ឆ្នាំ២០២៤ បាន​ដឹកនាំ​កម្លាំងចុះ​ប្រតិបត្តិកា​របង្រ្កាបករណី​ជួញដូរ រក្សាទុក និងប្រើ​ប្រាស់ដោ​យខុស​ច្បាប់នូវ​សារធាតុញៀន នៅចំ​ណុ​ចមុខកាស៊ី​ណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ ឡាយ ណុក ហៅ ឆ្នុក ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរប​រមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិក្បាល​កោះ សង្កាត់អូរជ្រៅ ព្រមទាំងចាប់យ​កសម្ភារៈវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលព​ណ៌ក្រហមក្បឿង (WY) ចំនួន ១៣៦៧គ្រាប់ ទម្ងន់ ១៣៨,៦​ក្រាម, គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ICE) ចំនួន ០២ថង់កិប ទម្ងន់ ៥,៦ក្រាម, គ្រឿង​ញៀ​នប្រ​ភេទម្ស៉ៅម៉ត់ពណ៌សថ្លា ចំនួន ០១ថង់កិប (កេតាមីន) ទម្ងន់ ៤៨,១ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ទឹកសមុទ្រ), ខ្សែកលោហធាតុពណ៌លឿង មានបណ្តោង ចំនួន ០១។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ការចុះប្រតិបត្តិការណ៍​បង្ក្រាបនេះបានធ្វើឡើង​ ក្រោយពីទទួល​បានព័ត៌មានពីសន្តិសុ​ខ​ថា មានករណី​ចែកចាយ​គ្រឿង​ញៀន នៅចំណុចខាងលេី ភ្លាមៗកម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានចុះទៅដ​ល់ បាន​ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំង​ដកហូតវត្ថុតាងយ​កមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រុង​ប៉ោយប៉ែត ដើម្បីចាត់កា​រតាមនីតិវិធី

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយ​សារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ហេីយ​កន្លងក៏មកធ្លាប់​ជាប់ពន្ធនាគារជា​ច្រើនលើក​ច្រើនសារ ពាក់ព័ន្ធករណីលួច ប្រើហិង្សា និងករណី​ជួញដូរគ្រឿងញៀនផងដែរ។ ដោយផ្អែក​លេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូន​មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅសា​លាដំ​បូងខេត្ត ហើយ​នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button