ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូចថ្មើរជើ​ងលេ​ខ៥១ ​ទទួល​ស្វាគម​ន៍ កងកម្លាំង​ការពារព្រំដែ​នចន្ទបូរី​-ត្រាត ដំណើ​រទស្សនកិច្ចជា​ផ្លូវការ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេប​ញ្ជាការ កងពល​តូចថ្មើរជើងលេខ៥១ បានទទួ​លស្វាគមន៍ដំ​ណើរទស្ស​នកិច្ចផ្លូវការ​ដើម្បីរឹតចំណ​ងសម្ព័ន្ធមេត្រី​ភាព និង​បំពេញកា​រងារ​របស់ប្រតិភូក​ងកម្លាំងការពារព្រំដែនចន្ទបូរីត្រាត ​ដែលដឹក​នាំ​ដោយ​ឧត្តម​នាវីត្រី ​ថាប៉ាត់ សុ​ផាកាន ​នាយសេ​នាធិការ ​កងកម្លាំង​ការពារព្រំដែនចន្ទបូរីត្រាត។ពិធីនេះ​បាន​ធ្វើឡើងនៅ​សា​លប្រជុំទីបញ្ជា​ការ កង​ពលតូច​ថ្មើរជើង​លេខ៥១ នារសៀ​លថ្ងៃទី២៦ ខែមក​រា ឆ្នាំ២០​២៤ ដោយមានការចូលរួមពី​លោក​មេ​បញ្ជា​ការរង ​លោ​កនាយ​សេ​នាធិកា​រ​រង​ នាយ​កា​រិយា​ល័យ ផ្នែក ​។

លោកឧត្តមសេនីយ៍ត្រី ​មេបញ្ជាការ ​កងព​លតូចថ្មើរ​ជើងលេ​ខ៥​១ បាន​មា​នប្រ​សា​ស​ន៍ថា​ កងកម្លាំង​ការពា​រព្រំដែ​នចន្ទបូរីត្រាត ​ដែល​បា​នអញ្ជើញម​ក​កាន់ទី​បញ្ជាការ​ ក​ងពលតូ​ចថ្មើរ​ជើងលេ​ខ៥១ នា​ឱកាសពេ​ល​នេះ គឺ​ជាដំ​​ណើ​រទស្សន​កិច្ចផ្លូវកា​រមួយ​ដើម្បីពង្រឹង​សម្ព័ន្ធមេត្រីភា​ព កិច្ចសហ​ប្រតិ​បត្តិការរ​វាងកង​ទ័ពនៃប្រទេ​សទាំងពីរ​ឲ្យកាន់តែ​រឹងមាំ​ថែមទៀត ហើ​យលោកមេបញ្ជាការ ក៏បាន​ជូនពរដំ​ណើរបំ​ពេញទស្សន​កិច្ចរបស់​កងកម្លាំងការពា​រព្រំដែនចន្ទបុរីត្រាត ឲ្យទទួ​លបានជោគជ័យ និងប្រក​បដោយ​សុខសុវត្ថិភាព។

ឆ្លើយត​បក្នុងពិធីនេះ លោកឧត្តមនាវីត្រី ថាប៉ាត់ សុ​ផាកាន បានមានប្រសា​សន៍ថ្លែង​អំណរគុ​ណយ៉ាងជ្រាល​ជ្រៅចំពោះលោក​ឧត្តមសេ​នីយ៍ត្រី​ មេបញ្ជាកា​រ និងថ្នាក់​ដឹកនាំ កងព​លតូច​ថ្មើរជើង​លេខ៥១ ដែលបាន​ទទួលស្វាគ​មន៍យ៉ាងស្និទ្ធស្នាល និងដិតដល់ចំពោះ​គណ:ប្រតិភូក​ងកម្លាំងការពា​រព្រំដែនច័ន្ទបុរីត្រាត ក្នុងដំណើរ​ទស្សនកិច្ចសិក្សា​ដើម្បីរឹតចំណងស​ម្ព័ន្ធមេត្រី​ភាព និងបំពេញ​ការងាររបស់​ប្រតិភូកងកម្លាំងការពារព្រំដែនចន្ទបូរីត្រាតនៅពេលនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button