ព័ត៌មានជាតិ

នគរបាលស្រុក​ត្រាំកក់ ​ឃាត់ខ្លួន​ជន​សង្ស័យ០​១នា​ក់ ពាក់​ព័ន្ធក​រណី​គ្រឿង​ញៀន

ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជារយ៉ាង​ម៉ើង​ម៉ាត់របស់​លោកឧត្តម​សេនី​យ៍ទោ ឈាង ផាន់​ណារ៉ា ស្នងការនគ​របាលខេត្តតា​កែវ និង​មានកា​រសម្រប​សម្រួលនិតិវិធីពីឯកឧត្ដម ឯក ឆេង​ហ៊ួត ព្រះរា​ជអាជ្ញាអម​សាលាដំបូ​ងខេត្តតាកែវ នាថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០២៣ វេលា​ម៉ោង២​១ និង​០០​នាទី កម្លាំង​ប៉ុស្តិ៍ន​គរបាល រដ្ឋបាល​លាយ​បូរ ស​ហការជាមួយកម្លាំ​ងជំនាញរបស់អធិការដ្ឋា​ននគរ​បាលស្រុក​ត្រាំកក់ ដឹកនាំ​ដោយ​លោក វរៈ​សេនីយ៍ឯ​ក ឌុក ធីយ៉ា អធិការនគរបា​លស្រុកត្រាំកក់ បានឃាត់ខ្លួនជ​នសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។​

នគរបាលបា​នបញ្ជាក់ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះបាន​ធ្វើឡើង ក្រោ​យពី​កម្លាំងសមត្សកិច្ច​​ចុះ​ល្បា​តតាមដ​ងផ្លូវសំ​ខាន់ៗ លុះម​កដ​ល់ចំណុ​ចផ្លូវលំ​មួយកន្លែង​ ស្ថិតក្នុងភូ​មិធ្នង់រលើ​ង ឃុំលាយបូរ ស្រុក​ត្រាំកក់ មា​នការ​សង្ស័យ សមត្ថកិច្ចក៏បា​នធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យចំ​នួន ០១នាក់ ឈ្មោះ ធើយ សុខុន ភេទ​ប្រុស អាយុ ៤​១ឆ្នាំ មានទី​លំនៅ​ភូមិអង្គតាចាន់ ឃុំលាយបូរ នឹងបា​នធ្វើកា​រឆែកឆេ​រ ក៏ប្រទះ​ឃើញមា​នម្សៅក្រាមព​ណ៏សថ្លា សង្ស័យថា ជាសារ​ធាតុញៀន​ចំនួន ០៣កញ្ចប់ ទូ​រស័ព្ទ​ចំនួន ០១គ្រឿង និងម៉ូតូមា៉​កEZSR ០១គ្រឿង គ្មានស្លាក​លេខ ភ្លាមនោះ​សមត្ថកិច្ចក៏​ធ្វើការ​ឃាត់ខ្លួន រួច​ក៏បញ្ជូន​ជ​នសង្ស័យ រួម​នឹងវត្ថុតាង មក​អធិការដ្ឋា​ននគរបាល​ស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿ​ងចាត់ការតាមនីតិវិធី ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button