ព័ត៌មានជាតិ

ឯកឧត្តម ទេ​សរដ្ឋមន្ត្រី អុី ឈាន ​និងថ្នាក់ដឹកនាំ​ខេត្តប៉ៃលិន​ អញ្ជើញពន្លត់ភ្លើងជ័យ ​ដើម្បីបិ​ទពិ​ធីបុណ្យរំឮក​ខួបទិវា​ឯករាជ្យជាតិ លើកទី​៧០ ដែលបា​នដុត​បំភ្លឺអ​ស់រយៈ​ពេល​២ថ្ងៃ ​នៅវិមា​នឯករា​ជ្យខេត្ត

ខេត្តប៉ៃលិន៖ ដូចការគ្រោងទុក នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុី ឈាន ទេ​សរដ្ឋមន្ត្រី បា​នអញ្ជើញពន្លត់ភ្លើងជ័យ ដើម្បីបិទពិធីបុណ្យរំឮកខួបទិវាឯករាជ្យជាតិ លើកទី​៧០ ដែលបានដុតបំភ្លឺអស់រយៈពេល២ថ្ងៃ នៅវិមានឯករាជ្យខេត្ត ចាប់តាំងពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ ដោយមាន​ការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល ប៉ៃលិន និងឯ​កឧត្តម ជា ចាន់ឌិន ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំ​ងថ្នាក់ដឹក​នាំ មន្ត្រីរាជការមន្ទីរស្ថាប័​នជុំវិញខេត្ត កងកម្លាំងប្រដា​ប់អាវុធ ​លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្ស យុវជន ​និងប្រជាពលរដ្ឋ​ យ៉ាងច្រើន ​កុះករផងដែរ ។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រី បានមានប្រ​សាសន៍ លើកឡើងថា៖ ការ​រំលឹកខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ ខួបលើកទី៧០ គឺជាទិវាប្រវត្តិសាស្ត្រ ដ៏ថ្លៃថ្លារបស់ប្រជា ជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះ វិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ ដែលព្រះអង្គ បានដឹកនាំការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរ កុលបុត្រ កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបាន ឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្រ របស់ប្រទេសជាតិ រួមមាន ​ការតស៊ូដណ្តើម ឯករាជ្យ ការពុះពារ ឆ្លងកាត់ ដំណាក់កាល នៃសង្គ្រាម និងរបបប្រល័យពូជសាស្ត្រប៉ុលពត ជាពិ​សេស លើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗ គ្រប់យ៉ាងដូច បច្ចុប្បន្ននេះ ។ដូច្នេះ ដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧ ត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សា រាល់សមិទ្ធផលរបស់ជាតិ ឲ្យគង់វង្ស ស្ថិតស្ថេរ និងរួមចំណែកក​សាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបាន រីកចម្រើន រុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងការរួបរួម ក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀតនូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើត កងយោធពល ខេមរភូមិន្ទ នាពេលនេះ បាន ឆ្លុះបញ្ចាំងពីជោគជ័យ ក្នុងកម្លាំងមហាសាមគ្គី របស់ ប្រជាជាតិខ្មែរយើងទាំងមូលដែលបានឆ្លងកាត់ ដំណាក់កាលមួយទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរ ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់ រយៈពេល ៧០ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំង ប្រដាប់អាវុធរបស់ជាតិកម្ពុជាជាកងយោធពលខេមរភូមិន្ទ ដ៏អង់អាចក្លាហាន ដែលប្រសូតចេញពី ប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវ របស់ប្រជាជន អ្វីៗ ទាំងអស់ ដើម្បីបម្រើឧត្តមប្រយោជន៍ ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និង យូរអង្វែងផងដែរ ។

សូមរំលឹកថា៖ តាមប្រវត្តិសង្ខេប ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា របស់ ព្រះករុណា​ព្រះបាទ សម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភា​ពជាតិខ្មែរ ព្រះបរមរតន កោដ្ឋ បានបង្ហាញថា នៅក្នុងព្រះរាជ បេសកកម្ម ដើម្បីជាតិមាតុ​ភូមិ និងប្រជារាស្ត្រខ្មែរ សម្ដេចព្រះនរោត្ដ​ម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់​ព្រះកាយ​ពល និងព្រះប​ញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្រប ខ័ណ្ឌនៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង ប្រកបដោយជោគ ជ័យ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕ ដោយ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button