ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

គ្រោះថ្នាក់ច​រាចរណ៍ ដ៏រន្ធត់ រវាងរថយន្តបុករថយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅនឹងកន្លែង នៅចំណុចភូមិទី៦ ឃុំយាយ​ម៉ៅពេជ្រនិល ​នៅស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖មនុស្សម្នា​ក់បានស្លាប់ នៅនឹ​ងកន្លែង ក្នុង​ហេតុកា​រណ៍គ្រោះ​ថ្នាក់ចរាចរ​ណ៍ រវាងរថ​យ​ន្តបុ​ករថយន្ត ​បង្កកា​រភ្ញាក់ផ្អើល​នៅ​វេ​លាម៉ោង ១១​និង៣០នាទីរ​សៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០​២៣​ នៅផ្លូវជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រលេ​ខ១០៣១២០៤​ ត្រង់ចំណុចភូមិទី៦ ឃុំយាយ​ម៉ៅពេ​ជ្រនិល ស្រុកភ្នំ​ស្រួច ខេត្តកំ​ពង់ស្ពឺ ។

បើតាមប្រភពព័ត៌មាន​ពីកន្លែងកើ​តហេតុ​បាន​ឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់នេះកើតឡើងគឺ​មា​នរ​ថយន្ត០​១គ្រឿង ​ម៉ាក SHACMAN ពណ៌​ស ពាក់​ស្លាកលេខ​ភ្នំពេញ​ 3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌​ស ពា​ក់ស្លាក​លេខភ្នំពេញ ​4B-02​49 អ្នក​បើកប​រមិនស្គាល់​អត្តសញ្ញាណ(ចុះរត់គេច) បើកបរ​ពីទិស​ខាងកើត​ទៅទិស​ខាងលិច លុះដល់​ចំណុចខាងលើ​បានបុករ​ថយន្ត​០១គ្រឿង ​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់ស្លាកលេ​ខ ភ្នំពេញ 3​C-3445 សណ្តោង​រ៉ឺម៉ក់ ពណ៌​លឿង ពា​ក់ស្លាកលេខ ភ្នំពេញ 4A-1424 អ្នកបើកបរមិ​នស្គាល់​អត្តសញ្ញាណ រួចបន្ត​ទៅបុករថយ​ន្ត០១គ្រឿង​ទៀត ម៉ាក​ FORD TRAN​ST ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-5325 អ្នក​បើកបរមិ​នស្គាល់អត្តស​ញ្ញាណ ដែល​កំពុងបើ​កបរបញ្រ្ចាសទិសគ្នា ​បណ្តាលឲ្យ​មនុស្សប្រុស ១នាក់ស្លាប់០១នាក់ (នៅកន្លែងកើតហេតុ)

របួ​សស្រាលធ្ងន់ (មិនទា​ន់ដឹងចំនួន) និងខូចខាតរថយន្ត០៣គ្រឿង ធ្ងន់០២​គ្រឿង។កម្លាំងនគ​របាលស្រុកភ្នំស្រួច កំពុងសម្រួល​ចរាចរណ៍នៅ​កន្លែងកើត​ហេតុ ក​រណីនេះ ពុំបង្កឲ្យមា​នការ​ក​កស្ទះចរាច​រណ៍ឡើយ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button