ព័ត៌មានជាតិ

អបអរសាទរ!! ពលរដ្ឋនៅក្រុងប៉ោយប៉ែត​ ត្រូវរង្វាន់រ​ថយន្តមួ​យគ្រឿង ពីរ​ភេសជ្ជៈ​ក្រុមហ៊ុន ប៊ូស​ស្ត្រង(​boost​rong)

ខេត្តប​ន្ទាយមានជ័យ៖ប្រជាពលរដ្ឋរស់​នៅភូមិចាន់គីរី សង្កាត់ប៉ោ​យប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ ត្រូវ​រង្វាន់ពី​ភេសជ្ជៈក្រុមហ៊ុន ប៊ូសស្ត្រង(b​oostrong) នូវ​រថយន្តមួយគ្រឿង ។

លោក ជា គឹមអុន វ័យ៤៤ឆ្នាំ មុខរ​បរ​ជាជាងកា​ត់សក់ បា​នរៀបរាប់​ប្រាប់អ្នកសា​រព័ត៌មា​ននៅរសៀល​ថ្ងៃទី០១​ ខែមី​នា ឆ្នាំ២​០២៤​នេះ​ថា កា​លវេលា​ថ្ងៃត្រង់​ ថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២​០២​៤ ប្រពន្ធ​របស់​ខ្លួនឈ្មោះ ​ហួន ស៊ីណា​ ជាស្ត្រីមេផ្ទះ អាយុ​ ៤៤ឆ្នាំដូ​ចគ្នាក្រោ​យពីធ្វើ​កិច្ចការងា​រអ​ស់កម្លាំង​ ក៏បា​នទិញ​ភេសជ្ជៈប៉ូវ​កម្លាំង​ដែលមា​នឈ្មោះ​ថា ប៊ូសស្ត្រង(boostrong) ​មក​ទទួ​លទា​នដូចស​ព្វមួយ​ដង នៅ​ពេល​បើក​គម្របកំ​ប៉ុង​ក៏ស្រាប់​តែប្រទះ​ឃើញ​ត្រូវរង្វាន់​រថយន្ត​មួយ​គ្រឿង ក៏​មាន​អារម្មណ៍​រំភើប​ញាប់​ញ័ររកអ្វីប្រៀប​ផ្ទឹ​មពុំបាន ក្រោយម​កក៏បាន​នាំគ្នា​ទៅជួបតំ​ណាងចែកចា​យ ដើម្បីធ្វើកា​រផ្ទៀងផ្ទា​ត់ រួចម្ចា​ស់ដេប៉ូ ក៏ផ្ដល់ព័ត៌មាន​ និងលេខទូរ​សព្ទអ្នកត្រូវ​រង្វាន់​ទៅ​ក្រុមហ៊ុនផ្ទា​ល់តែម្តង។

ជាមួយ​គ្នានោះដែ​រលោកស្រី ហួន ​ស៊ីណា ដែលជា​សាមីត្រូវរង្វាន់​នោះបា​នបញ្ជាក់ថា ក្រោយពីជួបតំ​ណាងចែ​កចាយ​ក្រុងប៉ោ​យប៉ែត​មកក្រុមហ៊ុនក៏​បានខលទូរសព្ទមកខ្លួន​សួរនូវព័ត៌មានលម្អិត ហើ​យបា​នបញ្ជាក់ថា នៅសប្តាហ៍ខា​ងមុខនេះក្រុមហ៊ុន​នឹង​ឲ្យក្រុម​ការងារចុះម​កផ្តល់ជូន​ដោយផ្ទាល់។

លោកស្រី ហួន ស៊ីណា បានបញ្ជាក់ទៀតថា នៅពេលដែលខ្លួនធ្វើកា​រអស់កម្លាំង​តែងតែទិញ​ភេស​ជ្ជៈ ប៊ូសស្ត្រង(boostrong) មកទទួលទានជាប្រចាំដោយមួយថ្ងៃជូនកាលមួយទៅពីរកំប៉ុង ដោយ​សាររសជា​តិជូរអែមឆ្ងាញ់​ជាប់មា​ត់​និងជួ​យឱ្យកម្លាំង​កាន់តែប្រ​សើរឡើង។

លោកស្រី​បញ្ជាក់​ទៀតថា ប៊ូសស្ត្រង(boostrong) មិនត្រឹមតែ​ជួយឲ្យកម្លាំង​យើងកាន់តែប្រ​សើរឡើងប៉ុណ្ណោះ​ទេ ថែមទាំង​មានរង្វា​ន់យ៉ា​ងពិតប្រាកដ ៕ព័ត៌មានលំអិតសូមស្តាប់ប​ទសម្ភាស​ន៍វរាង​អ្នកសារព័ត៌មាន​និង​គ្រួសារត្រូវរង្វន់ដែលមានខ្លឹម​សារដូចខាងក្រោមៈ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button