ព័ត៌មានជាតិ

នគរបាលឃាត់​ខ្លួន​ជន​សង្ស័យ​ម្នា​ក់ក្នុង​ចំណោ​មបក្ខ​ពួក​៦នា​ក់ ដែល​ជិះម៉ូតូ​បង្កហឹង្សា​តាមផ្លូវ​សាធា​រណ: នៅក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖​យុវជ​នម្នាក់​ក្នុង​ចំ​ណោម​បក្សពួក ៦នាក់ ត្រូវ​បានកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល ​ឃា​ត់ខ្លួន​យក​មកសួរនាំ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣​ ពាក់ព័ន្ធករ​ណី​វាយ​កាប់​ចាក់គ្នា​យ៉ា​ងអនាធិបតេយ្យ នៅលើ​ដងផ្លូវសា​ធារណៈ ក្នុងទីប្រជុំជន កាល​ពីថ្ងៃព្រ​ហស្បតិ៍។

លោកវរសេ​នីយ៍ឯក ព្រហ្ម ប៊ុនធឿន ​នាយការិយាល័​យនគរ​បាលព្រហ្មទ​ណ្ឌ​កម្រិតស្រាល បានឱ្យ​ដឹងថា ដោយអនុវត្ត​តាមបទ​បញ្ជារប​ស់លោក​ឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្តបន្ទាយមា​នជ័យ និង​លោកឧត្តមសេនី​យ៍ត្រី នូ ​ជីវ័ន្ត ស្នង​ការរងទទួ​លផែន​ការងារព្រហ្មទណ្ឌ ​លោកបានដឹក​នាំកម្លាំង​ចុះស្រាវជ្រាវ និងឃា​ត់បាន​ជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទ​ប្រុស អាយុ១៧ឆ្នាំ រស់​នៅភូមទឹកថ្លា ​សង្កាត់ទឹ​កថ្លា។

គួរបញ្ជាក់​ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:៤០នាទី មាន​ករណីហឹង្សា​ចេតនា​មួយ បង្កឡើ​ងដោយ​មានក្មេងស្ទាវ​ចំនួន០​២ក្រុម មា​នគ្នាប្រ​ហែល ២០នាក់ ម៉ូតូប្រហែល ១០គ្រឿង (កំណត់​អត្តសញ្ញាណ​មិនទាន់បាន) បា​នធ្វើស​កម្មភាព​ជិះម៉ូតូដេញគ​ប់គ្នាទៅវិញទៅមក ប្រដាប់​ដោយ​ដុំថ្ម និ​ងមួក​សុវត្តិភាព​ នៅចំ​ណុចមុ​ខសាលា​រៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពរួចក៏​បាននាំគ្នាជិះម៉ូតូរត់គេច​ពីកន្លែងកើតហេតុអស់ទៅ។

នៅចំពោះ​មុខសមត្ថកិច្ចសួ​រនាំ ឈ្មោះ សួរ គឹមសៀន ​បានសារភាពថា ខ្លួនពិតជា​បាន​ប្រព្រឹត្តស​កម្មភាព​នៅចំនុច​កើតហេតុទី​នោះពិតមែ​ន ចំណែ​កបក្សពួករបស់គេ មានគ្នា៦នា​ក់កំពុង​រត់គេ​ចខ្លួន។ ឈ្មោះ ហេង ភេ​ទប្រុស ​អាយុ១៦ឆ្នាំ រស់នៅ​ភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នក​យកមួកសុវត្ថិ​ភាពគប់ទៅលើក្រុម​ម្ខាងទៀត) និងក្រុមម្ខាងទៀតកំពុង​គេចខ្លួនផងដែ​រ។

បច្ចុប្បន្នកម្លាំងន​គរបាលផែន​ព្រហ្មទណ្ឌ បានកំពុងបន្តការ​ស្រាវជ្រា​វស្វែងរកពួ​កជនសង្ស័​យដែលកំពុងរត់​គេចខ្លួន។​រីឯជនសង្ស័យ​ឈ្មោះ សួរ គឹមសៀន កម្លាំងនគ​របាលការិ​យាល័យក​ម្រិតស្រាលកំពុង​កសា​ងសំណុំ​រឿង បញ្ជូនទៅតុលាកា​រខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button