ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ឌុបប្រពន្ធ​ទៅលេងស្រុកកំណើត ត្រូវ​ថ​យន្តបុក​ស្លាប់​ទាំ​ងពីរនាក់ យ៉ា​ងអាណោចអធម៌​ នៅខណ្ឌ​ជ្រោយ​ចង្វា

(ភ្នំពេញ)បុរសម្នាក់ទំនងជា​ស្រវឹង​ស្រា​ បានបើករថយន្ត​ស៊េរីទំនើប​យ៉ាង​លឿន​ជ្រុល​ទៅបុកម៉ូតូ​ពីក្រោយ​ពេញទំហឹង ផ្លោង​ទៅមុខជា​ច្រើន​ម៉ែត្រ បណ្តាលឲ្យ​២នាក់ប្តីប្រន្ធ​ស្លាប់នៅនឹងកន្លែង រីឯ​រថយន្ត​នៅមិនទាន់អស់​ល្បឿន​បានជ្រុលទៅបុករបងសង្ក័សីនិងរថយន្ត​២គ្រឿង​ទៀតនៅ​ពីមុខ បណ្តាលឲ្យរ​ថយន្តបង្កខ្ទេច​មួយកំណាត់​មុខ​។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើត​ឡើងកាលពី​រំលងអធ្រាត​ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២២ នៅតាមប​ណ្ដោយផ្លូវជា​តិលេខស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយ​ចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរស​ជាប្តីមានឈ្មោះ អ៊ន អុន អាយុ៤៩ឆ្នាំ មានស្រុក​កំណើតនៅ​ភូមិ​ព្រៃ​ដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុងស៊ី​ធរកណ្តាល ខេត្តព្រៃវែង។ចំណែកស្រ្តីជា​ប្រពន្ធ មា​នឈ្មោះភួង ស្រីយ័ន្ត អាយុ​៤៨ឆ្នាំ។

ប្រភពព័ត៌មា​ននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេបានឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូ​តូ​ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ​ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6183 ជិះឌុបគ្នាតាម​បណ្តោយ​ផ្លូវជា​តិលេខ៦ ក្នុងទិសដៅ​ពីលិចទៅកើត ក្នុង​គោលបំ​ណងជិះចេញ​ពីភ្នំពេញត្រឡប់​ទៅស្រុកកំណើត នៅ​ឯ​ខេត្តព្រៃវែង លុះមកដល់ចំណុច​កើតហេតុ ក៏ស្រាប់តែគេ​ឃើញមានបុរសម្នាក់ ទំនង​ជាស្រវឹង​ស្រាបានបើករថយន្តស៊េ​រីទំនើបម៉ាក Mecerdes G63 ពណ៌ខ្មៅពា​ក់ស្លាកលេខ កម្ពុជាHL.800 បើក​តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅស្របគ្នាយ៉ាងលឿន បានជ្រុល​ទៅបុកម៉ូតូ​ពីក្រោយ​ពេញទំ​ហឹង ប៉ើងទៅមុខជា​ច្រើនម៉ែត្រ បណ្តាលឲ្យពីរនាក់ប្តីប្រពន្ធស្លាប់នៅនឹងកន្លែង។ ចំណែ​ករថយន្ត​នៅមិន​ទាន់អស់ល្បឿនបានជ្រុល​ទៅបុ.កផ្ទប់រថយន្តដឹកទំនិញ២គ្រឿងទៀត ដែលចតនៅលើ​ចិញ្ចើមផ្លូវ ចំពីក្រោ​យពេញទំហឹងរងការខូចខាត ចំ​ណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ ភ្លាមៗ​នោះដែរ សមត្ថកិច្ចបា​នឃាត់ម្ចាស់រថយន្ត នៅនឹ​ងកន្លែងកើត។បន្ទាប់​ពីកើត​ហេតុសមត្ថកិច្ចមូល​ដ្ឋានចុះមកដល់បា​នទំនាក់ទំនងទៅ​មត្ថកិច្ចជំនាញច​រាចរណ៍ចុះ​មកវាស់វែង​ស្ទូចយក​រថយន្តបង្ក​នឹងម៉ូតូរង​គ្រោះ ទៅរក្សាទុកនៅខាងការិយាល័​យចរាចរណ៍ផ្លូវគោក នៃស្នង​ការដ្ឋាននគ​របាលរាជ​ធា​នីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button