ព័ត៌មានជាតិ

ផ្លូវ​បេតុង​អាមេប្រ​វែង១,​១១​២ម៉ែត្រ ​នៅស្រុកក​ណ្តា​លស្ទឹង ត្រូវបាន​សម្ពោ​ធដាក់ឱ្យ​ដំណើរការ​ជាផ្លូវ​ការ ក្រោមអធិបតី​ភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តក​ណ្ដាល

ខេត្តកណ្ដាល​៖ក្នុងឱកាស​អញ្ជើញជាធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវបេ​តុងអា​មេ ប្រវែង ១,១១២ម៉ែត្រ ​ទទឹង ៤.៥ម៉ែត ស្ថិតនៅភូមិបឹ​ងខ្យាង ឃុំបឹងខ្លាំង ស្រុកកណ្តាលស្ទឹង ខេត្ត​ក​ណ្ដាល នារសៀលថ្ងៃទី០​២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាល​ខេត្តកណ្ដាល​ បានមានប្រសាសន៍ថា នេះ​គឺជាសមិទ្ធផលថ្មីមួយ​ទៀត​សម្រាប់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយ​សមិទ្ធផលនេះ ជួយសម្រួលដ​ល់ការធ្វើចរាចរ និងបានរួមចំណែ​កក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច និងកាត់​បន្ថយភាព​ក្រីក្រជូន​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋានផងដែរ។

 

ឯកឧត្ដមអភិបាលខេត្ត បន្តថា ​ផ្លូវបេតុងអាមេមួយខ្សែនេះ ពិតជាមាន​សារៈសំខាន់​ណាស់សម្រា​ប់រដ្ឋនៅក្នុងមូល​ដ្ឋាន ជួយសម្រួលការ​ធ្វើដំណើរ ការដឹកកសិផលទៅផ្សារ ដូចនេះផ្លូវ​នេះបានក្នុង​ការកាត់​បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។ទន្ទឹមនឹងនេះឯកឧត្តមក៏បានស្នើដល់ប្រជាពលរដ្ឋ សូមចូល​រួមថែរក្សាផ្លូវឱ្យប្រើប្រាស់បា​នយូរអង្វែង កុំដឹកលើសទម្ងន់ មិនត្រូវបើកបរលើ​សល្បឿនកំ​ណត់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា។

 

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ស្នើឱ្យអា​ជ្ញាធរគ្រប់លំដា​ប់ថ្នាក់ បន្តយកចិត្ត​ទុកដា​ក់អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលមាន​លក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានជា​ប់ជាប្រចាំ នៅក្នុងមូ​លដ្ឋានដូចភ្លៀងរលឹម ដូចជា៖សកម្មភាព លួច ឆក់ ប្លន់ បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និង សកម្មភាពក្មេងទំនើង គ្រោះថ្នាក់ច​រាច​រណ៍ បរិស្ថានជាដើម។បន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោ​យប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែ​មានការកើនឡើង ក្នុងពេលដែលប្រ​ទេសជាតិយើង កំពុងមានកា​ររីកចម្រើនយ៉ាងឆាប់រហ័ស។

 

ជាងទៀតត្រូវ បន្តយកចិត្តទុកដាក់​ខ្ពស់ក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពិ​សេសមេរោគបំប្លែងខ្លួន អូមីក្រុងកុំឱ្យឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយត្រូវប​ន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន​នូវវិធានការ “៣ ការពារ និង ៣ កុំរបស់ សម្តេចតេជោនាយករដ្ឋមន្ដ្រី ឱ្យបានជា​ប់ជាប្រចាំ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!