ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តសេរីទំនើបម៉ាក់MCបុកពីក្រោយរថយន្តCAMRYឆ្នៃដឹកសម្ភារៈតុទូបណ្តាលឲ្យរបួសធ្ងន់ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖រថយន្តសេរីទំនើបម៉ាក់MC បើកបរដោយបុរសជនជាតិចិនបើបុកពីក្រោយរថយន្តCAMRYឆ្នៃដឹកសម្ភារៈ តុ ទូ បណ្តាលរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិ.សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេបានឃើញរថយន្តម៉ាកCAMRYឆ្នៃដែលដឹកគ្រែ តុ ទូ និងឈើរើផ្ទៈដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ពោលគឺពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ទីរួមខេត្ត ភ្លាមនោះក៏ស្រាប់តែមានរថយន្តសេរីទំនើបម៉ាកMC ពាក់ផ្លាកលេខកម្ពុជា JANNY189 ដែលបើកបរដោយបុរសជនជាតិចិន បើកក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកពីក្រោយពេញទំហឹង បណ្តាលជនជាតិចិនម្នាក់របួសធ្ងន់ ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ។

ក្រោយគ្រោះចរាចរណ៍ភ្លាមៗមន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត និងមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់និមិត្ត បានចុះទៅពិនិត្យ និងធ្វើការវាស់វែង ។

សមត្ថកិច្ចបានថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយនោះទេ ដោយជនរងគ្រោះរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ តែការសាកសួរព័ត៌មាននិងពិនិត្យមើល គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្តាលមកពីជនជាតិចិន បើករថយន្តMCបម្រុងឡើងវ៉ាមិនផុតទើបបណ្តាលឲ្យបុកពីក្រោយរថយន្តCAMRYឆ្នៃ ដែលដឹកផ្ទៈរើមានគ្រែ តុ ទូ បណ្តាលអ្នកបើកបររបួសធ្ងន់និងខូចខាតរថយន្តសេរីទំនើបយ៉ាងធ្ងន់ធ្ងរបែបនេះ ក្រោយវាស់វែងហើយមធ្យោបាយធ្វើដំណើរពាក់ព័ន្ធ ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរងចាំដោះស្រាយគ្នាតាមច្បាប់ជាក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button