ព័ត៌មានជាតិ

ស្នងការ​នគរបា​លខេត្តបន្ទា​យមានជ័យ ចាត់តំណា​ងនាំយ​កថវិកា​ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក មុំ សុីថា

បន្ទាយមានជ័យ ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាត់តាំងលោកឧត្ដមសេនីយ៍ ត្រី វង្ស វិត ស្នងការរង ផែនការងារ​ធនធានមនុស្ស និងសហការីចូលរួមគោរពវិញ្ញាណក្ខន្ធ ​និងនាំយកថវិកាសរុបចំនួន៩.​០៤៥.០០​០រៀលក្នុង​នោះថ​វិកាសមាគមមិត្តនគ​បាលជាតិកម្ពុជាចំនួន ៦លានរៀល និងថវិកា ចូលរួមរបស់​កម្លាំងវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ៩១១ចំនួន ៣.០៤៥.០០០រៀលប្រគល់ ជូន​ក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក មុំ សុី ថា មន្រ្ដីប៉ុស្តិ៍នគរបាល ការពារព្រំដែនប្ញទ្ធីសែន នៃ​វរសេនា​តូច នគរបាលការពារ ព្រំដែនគោកលេខ ៩១១បាន ទទួលមរណភាព នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤វេលាម៉ោង ០៥និង០០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៥៣ឆ្នាំ ។

សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន នៃសព ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែន​ការងារធនធាន​មនុស្សបានពាំនាំកាចូលរួមរំលែកទុក្ខ ពីសំណាក់​លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគ​របាលខេត្តបន្ទាយ​មានជ័យ និងរូបលោកផ្ទាល់​ចូលរួមសោកស្តាយ​យ៉ាងក្រៃលែង​ជាមួយក្រុមគ្រួសា​រសព ដែលបាត់បង់ប្តី ឪពុក ជាទីគោរពស្រឡាញ់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button