ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ប្រកាសអាសន្ន ខណ:ភ្លៀង​ធ្លាក់ខ្លាំង​រយ​:ពេលយូរ ណែនាំឱ្យប្រជា​ពលរដ្ឋរស់​នៅតាមដងស្ទឹង និង​តំបន់ទំនាបមានការប្រុងប្រយ័ត្នខ្ពស់

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាល​ពីវេលាម៉ោងប្រមាណ៨ និង៥៣​នាទី​យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានប្រ​កា​សអាសន្ន ជូន​ដល់ពុ​កម៉ែបងប្អូនប្រជាពល រដ្ឋ​ទាំងអស់ ដែលមានទីលំនៅ តាមដងស្ទឹងបរយ៉ាខា ត្រូវមានការប្រុងប្រយ័ត្ន ខណ:ភ្លៀងធ្លាក់​ខ្លាំងនៅ​ផ្នែកខាងលើភ្នំ និងទូទាំងខេត្តប៉ៃលិន អស់រយ:ពេលយ៉ាងយូរ បណ្តាលឱ្យទឹកនៅតា​មដងស្ទឹងហក់​ឡើងខ្ពស់គួរឱ្យកត់សម្គាល់។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ រហូតមកដ​ល់យប់ថ្ងៃដដែល​នេះ ដោយសា​រភ្លៀងនៅបន្តធ្លាក់ ចុះឥត​ដាច់ ធ្វើឱ្យអាជ្ញាធរ​ខេត្តប៉ៃលិន ជាពិសេ​សលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត មានកា​រព្រួយ​បារម្ភចំ​ពោះសុវត្ថិភាពប្រជាព​លរដ្ឋរស់នៅក្បែរមាត់ស្ទឹងបរយ៉ាខា និងតាមបណ្តោយដង​ស្ទឹង​ដែល​ហូរចេញ​ពីខេត្តប៉ៃលិនចុះ​ទៅក្រោមតែម្តង។​ទើបលោកជំទាវអភិបាលខេត្ត ក៏បានប្រកា​សអាសន្ន​នៅលើទំ​ព័រហ្វេសប៊ុក សូមឱ្យប្រ​ជាពលរដ្ឋទាំ​ងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏ត្រៀមកងក​ម្លាំងប្រដាប់​អាវុធតាមឃ្លាំមើល​សភាពទឹកស្ទឹង ក្រែង​ហូរបុកទៅជន់លិចនៅផ្នែកខាងក្រោម ដោយ​នាំគ្នាត្រៀមជួ​យសង្គ្រោះប្រជា​ពលរដ្ឋដែលលិច​លង់ឱ្យទាន់ពេលវេលា។លើសពីនេះ អភិបាលខេត្ត ក៏រំលឹក​ឱ្យប្រជាព​លរដ្ឋត្រៀមរកកន្លែងទីទួល​មានសុវត្ថិភាព បើសិនជាករណីភ្លៀងមិនព្រមរាំង ព្រោះ​ជំនន់ទឹកភ្លៀងហូរធ្លាក់មកពីលើភ្នំ ពិតជាមានកម្លាំងខ្លាំងណាស់ អាចនឹងជន់​លិចដល់ផ្ទះពួក​គាត់ភ្លាមៗតែម្តង។

ជាមួយគ្នានេះដែរទឹកស្ទឹងបរ​យ៉ាខាហក់ឡើងខ្ពស់ រហូតអូស​ទាញយក​រោងខ្យុ​សប្រ​ជាពលរដ្ឋនៅ​ក្បែរមាត់ស្ទឹង​អស់ប្រហែល៤០ទៅ៥០ខ្នង បណ្តាលឱ្យអណ្តែត​ទៅតាមទឹកទទួលរងការខូចខាត។ ចំ​ណែកមនុស្ស ឬសត្វ មិ​នមានបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ហើយទឹកស្ទឹងបរយ៉ាខានៅ​ពេលនេះក៏មាន​ការស្រកចុះ​បន្តិចទៅវិញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button